adverise with khmeread Pp facebook news getty

របៀប​មើលថា​តើ​ក្រុមហ៊ុន​ណា​កំពុង​តាមដាន​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​នៅលើ Facebook និង​របៀប Block ក្រុមហ៊ុន​ទាំងនោះ​

    ​បណ្ដាញ​សង្គម Facebook គឺ​ល្អ​បំផុត​សម្រាប់​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ័ក្តិ​និង​គ្រួសារ​។ ពិតប្រាកដ​ណាស់​ការប្រើប្រាស់​វា​គឺ​មិន​អស់ថ្លៃ​នោះទេ ប៉ុន្ដែ​វា​អាចធ្វើឱ្យ​យើង​ខាតបង់​។ បើសិនជា​អ្នក​កំពុង​ប្រើ Facebook អ្នកនឹង​បោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នក​ឱ្យទៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាមដាន​អ្នក​ហើយ​។​

​    ​មនុស្ស​ជាច្រើន​បាន​ភ្លេច​ថា នៅពេល​អ្នក​ដោ​ន​ឡូត​កម្មវិធី ឬក៏​ចុះឈ្មោះ​ទៅក្នុង​វេ​ប​សាយ​នៅលើ Facebook ពួកគេ​នឹង​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​មើលទៅ​ក្នុង​គណនី Facebook របស់​ពួកយើង​។ គណនី​របស់​អ្នក​អាចជា​រឿយៗ​រួម​ប​ញ្ជូ​ល​ជាមួយនឹង Email, អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ ជាពិសេស​ប្រវត្តិ​ការងារ​របស់​អ្នក និង​ទីតាំង​របស់​អ្នក​។​

​    ​មនុស្ស​ភាគច្រើន​មិនបាន​ដឹងខ្លួន​ថា​តើ​លោកអ្នក​បាន​ចែករំលែក​ទិន្នន័យ​ជាមួយនឹង​មិត្ត​ភ័ក្តិ​ឬក៏​អត់​ទេ ប៉ុន្តែ App ដែល​ប្រើ​ដោយ​មិត្ត​ភ័ក្តិ​ទាំងនោះ​អាច​មើលឃើញ​ទិន្នន័យ​របស់​អ្នក​បាន​យ៉ាង​ងាយ​។​

​    ​ប្រសិនជា​អ្នកព្រួយបារម្ភ​អំពី​ព័ត៌មាន​ឯកជន​របស់​អ្នក​នៅលើ Facebook អ្នក​អាចធ្វើ​រឿង​ពីរ​យ៉ាងនេះ​៖

​    ​១. បញ្ចប់ ads ដែល​តាមដាន​យើង​។​
​    ​២. រកមើល​បញ្ជី​នៃ​ក្រុមហ៊ុន App នានា ដែល​បាន​ចូលមក​មើល​គណនី​របស់​យើង និង​កែសម្រួល​បញ្ជី​ទាំងអស់នោះ​។​

​    ​ដំណាក់កាល​ទី​ពីរ បង្ហាញ​អ្នក​ថា​តើ​ព័ត៌មាន​ប៉ុនណា​ដែល​យើង​បង្ហាញ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ ដែល​អ្នក​ប្រហែលជា​បាន​ភ្លេច​អំពី​រឿងនេះ ហើយ​វា​អាចជា​រឿង​គួរឱ្យខ្លាច​មួយ ប្រសិនបើ​អ្នក​មិន​បញ្ចប់​វា​ក្នុង​ពេលនេះ​ទេ​។​

​    ​ខាងក្រោម​នេះ​នឹង​បង្ហាញផ្លូវ​អ្នក​ថា​តើ​ក្រុមហ៊ុន​ណា​កំពុង​តាមដាន​អ្នក និង​របៀប​លាក់​រាល់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ពី​ក្រុមហ៊ុន Ads ទាំងនោះ​។​

​    ​១. ចុច​ត្រង់​មី​នុយ​សញ្ញា​ព្រួញ​ខាងលើ​ស្ដាំ​ដៃ​របស់​អ្នក​លើ Facebook (​ក្នុង Browser កុំព្យូទ័រ​)។

​    ​២. ចូលទៅ​កាន់ Settings។

​    ​៣. ចុច​លើ​ប៊ូល​តុង Ads ។

​    ​៤. ចុច​ពាក្យ Edit ។

​    ​៥. ខាងក្នុង​មី​នុយ Edit វា​នឹង​បង្ហាញ​អ្នក​ថា​តើ​គណនី​របស់​អ្នក​បាន​ប្រើ​ក្នុង ads ដែល​មនុស្ស​មើលឃើញ​យ៉ាងម៉េច​។​

​    ​៦. វា​គឺ​ងាយស្រួល​ទេ​ដោយ​គ្រាន់តែ​ប្ដូរ​វា​ទៅជា "no one" ជាការ​ស្រេច​។​

​    ​៧. ចំពោះ App (Facebook) វា​តម្រូវឱ្យ​ចូលទៅក្នុង​ជ្រៅ​។ សូម​ចុច​ទៅ​រូប​សោ នៅលើ​ខាងស្ដាំ​ដៃ​របស់​អ្នក​នៅលើ Facebook ។​

​    ​៨. ចុច​លើ Privacy Checkup មាន​រូប​ដាយ​ណូ​ស័​រ​។​

​    ​៩. អ្នក​អាច​ចូលទៅ​កាន់ Setting ពីរ​របៀប ដូច​រូប​ខាងក្រោម​នេះ​។​

​    ​១០. នៅក្នុង Settings ចុច​លើ​ប៊ូល​តុង Ads ។​

​    ​១១. ចុច​ពាក្យ Show All វា​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​តាមដាន​អ្នក​។

​​    ​១២. ហើយ​អ្នកនឹង​ឃើញ​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុង​តាមដាន​អ្នក ហើយ​អ្នក​អាច​លុប​វា​ចោល​ទាំងអស់​ក៏បាន​។​

​    ​១៣. ទាញ Mouse របស់​អ្នក​ទៅលើ​កម្មវិធី​ទាំងនោះ​។ អ្នកមាន​ជម្រើស​ពីរ អ្នក​អាច​ជ្រើស​យក Edit ដើម្បី​កំណត់​សិទ្ធិ​ពួកគេ ឬក៏​មួយទៀត​លុបចោល​តែម្ដង​។​

​    ​១៤. បើ​អ្នក​ជ្រើស​យក Edit វា​នឹង​ចេញ​ដូច​រូប​ខាងក្រោម​។ ហើយ​ក្នុង​រូបនេះ​បានន័យថា App មួយ​នេះ​អាច​មើលឃើញ Email, អាយុ​, និង​ប្រវត្តិ​ការងារ​របស់​យើង​។​

​    ​១៥. ឥឡូវ​ចុច​បិទ​ផ្ទាំង​មួយ​នោះ​សិន ហើយ​អូស​ទៅ​ក្រោម​។ វា​នៅមាន​ជម្រើស​ច្រើន​ទៀត ក្នុងនោះ​មាន​ជម្រើស​ពីរ​ដែល​សំខាន់​។ ហើយ​យើង​ស្នើសុំ​ឱ្យ​ចុច​លើ​ប៊ូល​តុង "Apps Others Use"​។​

​    ​១៦. ខាងក្នុង "App Others Use" អ្នក​អាច​ឃើញ​ទិន្នន័យ​ទាំងអស់​របស់​អ្នក កំពុង​ឱ្យ​មិត្ត​ភ័ក្តិ​របស់​អ្នក​មើលឃើញ ហើយ​ទិន្នន័យ​ទាំងនោះ​គឺ​កំពុង​ត្រូវបាន​មើលឃើញ​ដោយ​កម្មវិធី​ទាំងនោះ​តាមរយៈ​ការប្រើប្រាស់​របស់​មិត្ត​ភ័ក្តិ​អ្នក​។​

​    ​១៧. ដោះ​សញ្ញា​ធី​ក​ទាំងនោះ ប្រសិនជា​អ្នក​ចង់​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់