adverise with khmeread 0

​តារា​ស្រី​ត្រគាក​សាយ​ដើមទ្រូង​ធំ Demi Rose ក្លាយជា​មិត្តស្រី​របស់ Tyga តារា​រ៉ែ​ប​អាមេរិក បន្ទាប់ពី​រូបគេ​បែក​ពី​សង្សារ

    ​នាង​គឺជា​កំពូលស្រី​ស្អាត​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​បាន​ឆក់​ឱកាស​នៅក្នុង​រង្វង់​ដៃ​របស់​តារាចម្រៀង​រ៉ែ​ប​អាមេរិក Tyga ជំនួស​នាង Kylie Jenne ប៉ុន្តែ​តើ​នាង Demi Rose ជា​នរណា​?

​    ​តារា​ស្រី​ត្រគាក​សាយ​ដើមទ្រូង​ធំ​ដែលមាន​ឈ្មោះ​ល្បី​នៅលើ​បណ្តាញ​សង្គម Instagram វ័យ ២១​ឆ្នាំ​រូបនេះ​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅលើ​សកលលោក បន្ទាប់ពី​លេច​ធ្លាយ​រូបថត​ជាច្រើន​សន្លឹក​របស់​នាង​បានធ្វើ​ដំណើរ​ទៅកាន់​សាល​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ជាមួយនឹង​តន្ត្រីករ​ជនជាតិ​អាមេរិក​។​

​    ​Tyga ទើបតែ​បាន​ចែកផ្លូវ​គ្នា​ជាមួយ Kylie Jenner គ្នា​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ប្រហែលជា​មិនបាន​ចំណាយពេល​ពេល​ទាំងនោះ​ចោល​ដោយ​ឥតប្រយោជន៍​នោះឡើយ​ដើម្បី​ធ្វើការ​ណាត់ជួប​ជាមួយនឹង​មនុស្ស​ស្រី​ថ្មី​ម្នាក់ទៀត​ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង Jenner ដោយ​នោះ​គឺជា​តារា​បង្ហាញ​ម៉ូត​ឈុត​ខោអាវ​ក្នុង​ស្ត្រី នាង Demi Rose ដែលមាន​ដើមកំណើត​មកពី​ទីក្រុង Sutton Coldfield ដែល​ស្ថិតនៅក្នុង​ទឹកដី Birmingham ប្រទេស​អង់គ្លេស​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់