adverise with khmeread 3a71d76a d093 4c04 885a 145ec1ec8b43

ចាក់​ប្រពន្ធ​៣​កាំបិត​របួសធ្ងន់​,​ប្រពន្ធ​សង​វិញ​១​ដំបង​ស្លាប់​ភ្លាម​

    សៀមរាប ៖ បុរស​ម្នាក់​ស្រវឹងស្រា​រករឿង​ប្រពន្ធ​ឈ្លោះ​គ្មា រួច​យក​កូនកាំបិត​ចាក់​ប្រពន្ធ​៣​កន្លែង​របួសធ្ងន់ ហើយ​ប្រពន្ធ​ដែល​កំពុង​របួស​ស្ទុះ​កាច់​បង្គោលរបង​វាយ​សំពង​ក្បាល ស្លាប់​ភ្លាម​តែម្តង ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បានកូនៗ នាំទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

    អំពើហិង្សា​ខាងលើនេះ កើតឡើង​នៅ​ថ្ងៃទី​២០​ ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​នៅ​ចំណុច​ភូមិ​ខ្នា​រង្វាស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។​

    ប៉ូលិស​និយាយថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ដែល​បង្កឡើង​ដោយ​ឈ្មោះ ​ឈុំ ឈឿន​ ភេទ​ប្រុស​ អាយុ​៥១ឆ្នាំ រស់នៅ​ភូមិខ្នា​រង្វាស​ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្ត​​សៀមរាប​ ពេល​ផឹកស្រា​ស្រវឹង​តែងតែ​រករឿង​ដេញ​វាយ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ​ហ៊ា​ប ហេង និង​កូន​ជាប្រចាំ​ហើយ​ប្រពន្ធ​ក៏​រត់​ទៅសុំ​ផ្ទះ​អ្នកជិតខាង​ដេក​ជាច្រើនលើក​ច្រើនសា​។​

    ជាក់ស្ដែង​នៅ​ថ្ងៃទី​២០​ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​១០​នាទី​ឈ្មោះ​ ឈុំ ឈឿន បាន​ផឹ​ល​ស្រា​ស្រវឹង​ហើយ​រករឿង​វាយ​ប្រពន្ធ​ខ្លួន​ឈ្មោះ ហ៊ា​ប ហេង ហើយ​ឈ្មោះ​ ហ៊ា​ប ហេង ភេទ​ស្រី ក៏​ទៅសុំ​ផ្ទះ​ឈ្មោះ អ៊ា​វ ភេទ​ស្រី ត្រូវជា​អ្នកជិតខាង​ដេក​ស្រាប់តែ​ឈ្មោះ​ ឈុំ​ ឈឿន បាន​យក​កូនកាំបិត​ចាក់ទៅលើ​ប្រពន្ធ​របស់ខ្លួន​ចំនួន​៣​កាំបិត​បណ្តាលឱ្យ​របួស​។​

    ពេលនោះ​ឈ្មោះ​ ហ៊ា​ប ហេង ត្រូវជា​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​កាច់​របង​(​ដើម​ស្ទៀវ​)​ទំហំ​ប៉ុនកដៃ​ប្រវែង​ប្រហែលជា​១​ម៉ែត​វាយ​ចំក្បាល​ចំនួន​១​ដំបង​!​ ឈ្មោះ ​ឈុំ ឈឿន​ បណ្ដាលឱ្យ​ដួល​ដេកស្លាប់​នៅនឹងកន្លែង​កើតហេតុ​ភ្លាម​តែម្ដង​។​

    រីឯ​ឈ្មោះ ​ហ៊ា​ប ហេង​ ត្រូវ​បានកូនៗ​និង​អ្នកជិតខាង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិ​ន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់