adverise with khmeread 47d63270 dc55 471e 9771 852eb4c84142

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ និង​របួស​២​នាក់​នៅ​ស្អាង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​០៥​នាទី​យប់​នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួស​២​នាក់។​

    ប៉ូលិស​និយាយថា នៅវេលា ខែ​ឆ្នាំ​កើតហេតុ​ខាងលើ មាន​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ប្លឺ​ស សេ​100 ពណ៍​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ច​ន្ធី សុខ​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ (​មិន​ពាក់មួក​) មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បើក​ម៉ូតូ​ពី​ត្បូង​មក​ជើង បណ្តាល​ស្លាប់​នៅ​កន្លែងកើតហេតុ។​

    លុះ​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ម៉ាក​សង់​កូរ៉េ​ប្លឺ​ស សេ​100 ពណ៍​ក្រហម គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ មាន ស្រី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ពាក់មួក​ការពារ​)​មុខរបរ​បើកបរ​ម៉ូតូ​រ៉ឺម៉ក មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ិ ឃុំ​កោះធំ ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល របួស​បាក់​ឆ្អឹងកដៃ និង​ដាច់​ម្រាមដៃ​ខាងឆ្វេង ​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ចាន់ រិ​ទ្ទី ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជំនី​ច ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ (​របួស​ក្បាល​ត្រង់​ថ្ងាស​) ដែល​កំពុង​​បើក​បញ្ច្រាស់ទិស​គ្នា ពី​ជើង​មក​ត្បូង បណ្ដាលឱ្យ​ស្លាប់ និង​របួសធ្ងន់ ស្រាល ចំនួន​៣​នាក់ និង​ខូចខាត​ម៉ូតូ​ចំនួន​០២​គ្រឿង កន្ទុយ​រ៉ឺម៉ក​០១​គ្រឿង​។​

    ចំណែក​សាកសព​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​បង្អែក​ស្អាង​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ។ ចំណែក​ម៉ូតូ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​។​ ក្នង​ករណីនេះ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ បើក​មិន​ប្រកាន់​ស្ដាំ ហើយ​មិន​បើកភ្លើង​មុខ​បំភ្លឺ​ផ្លូវ​ទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់