adverise with khmeread 4

ឈុត​សម្លៀកបំពាក់​ដ៏​ចែងចាំង​របស់ Elle Fanning ធ្វើឱ្យ​ភ្ញៀវ​កិ​ត្ត​យស​នៅក្នុង​មហោស្រព​កាន​គ្រលៀស​កន្ទុយភ្នែក​លួច​មើល​គ្រប់ៗ​គ្នា​

​    ​វា​គឺជា​រាត្រី​ដ៏​អស្ចារ្យ​របស់​នាង​នៅលើ​កម្រាលព្រំ​ពណ៌​ក្រហម​។​

​    ​ដូច្នេះ​វា​គឺជា​ពេលវេលា​ដ៏​សមស្រប​មួយ​ដែល​តារា​សម្តែង​ហូលីវូដ​វ័យ ១៨​ឆ្នាំ Elle Fanning  ធ្វើឱ្យ​ភ្ញៀវ​កិ​ត្ត​យស​នៅក្នុង​កម្មវិធី​នាំគ្នា​ជ្រួលជ្រើម​ជាមួយនឹង​ការបង្ហាញ​វត្តមាន​ចុងក្រោយ​របស់​នាង​នៅឯ​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​លើក​ទី ៦៩​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​    ​តារា​ស្រី​សក់​ពណ៌​ទង់ដែង​ដ៏​ស្រស់ស្អាត​រូបនេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ទៅដល់​ភ្ញៀវ​កិ​ត្ត​យស​នៅក្នុង​កម្មវិធី ខណៈដែល​នាង​បានធ្វើ​ដំណើរ​មកដល់​សាល​មហោស្រព Palais Des ជាទី​ដែល​នាង​ស៊ីដាច់​តារា​ដទៃទៀត​ជាច្រើនរូប​ដែល​ចូលរួម​ក្នុង​ការដាក់​បញ្ចាំងភាពយន្ត The Neon Demon របស់​នាង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់