adverise with khmeread 2c5e7635 93d5 40f2 80ee c00c6500b807

កុងតឺន័រ​កិន​ខ្ទេច​ម៉ូតូ តែ​ម្ចាស់​រួចផុត​ពី​គ្រោះថ្នាក់​ធំ​

    ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ចំណុច​ស្តុ​ប​ផ្លូវ​ចូល​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​មានតែ​ក្បាល​អត់​កន្ទុយ​បាន​បុក​ទៅលើ​អ្នកជិះ​ម៉ូតូ​៣​នាក់​ម៉ែ​និង​កូន​បណ្តាល​ឲ្យ​ខ្ទេច​ម៉ូតូ។ ចំណែកឯ​ជនរងគ្រោះ​បានគេច​ផុតពី​គ្រោះថ្នាក់​ខាងលើនេះ​។​

    ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ​ 3C-3310 ក៏បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ចុះ​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់