adverise with khmeread 810199c5 232c 4cab 9fb8 3c3e92a30f91

បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​សមត្ថកិច្ច​របួស​ធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ម្នាក់​បានរ​ងរ​បួស​សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ​ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ទៅ​គោលដៅ​ប្រចាំការ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨​ និង​៣០​នាទី​យប់ ថ្ងៃទី២០ ​ខែឧសភា ​ឆ្នាំ​២០១៦ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ​ជម្ពូ​វ័ន ច្រកចូល​ផ្លូវ​បេតុង​រោងចក្រ QMI ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​ដែលជា​សមត្ថកិច្ច​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សង់​ ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំ​ពេ 1FH-4638 ជិះ​តែម្នាក់ឯង​ដោយមាន​កង្ហារ មុង​ផួយ រយីងរយោង​ផង ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិ​សដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យឺតៗ។​

    ពេលមកដល់​ផ្លូវបំបែក​ច្រកចូល​រោងចក្រ QMI ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ស្មាស​វី​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB.8727 ជិះ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង បុក​ចំ​ពេញទំហឹង​បណ្តាលឱ្យ​សមត្ថកិច្ច​ដួល​បោក​ក្បាល​សន្លប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ឯ​ជនបង្ក​បាន​រត់ចោល​ម៉ូតូ​បាត់​។​

    ប្រភព​ដដែល​បាន​បន្តទៀតថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឡើង​ព្រោះតែ​ម៉ូតូ​បង្ក​បើក​ខ្វះ​ការប្រុងប្រយ័ត្ន និង​ប្រឹង​បើក​គេច​ពី​រថយន្ត​ពេល​ឆ្លងផ្លូវ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន។ រីឯ​ម៉ូតូ​ក៏ត្រូវ​សមត្ថកិច្ច​យកមក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​ ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់