ជាមួយនឹងភាពល្បីល្បាញរបស់ Chow Yun Fat ក្នុងនាមកំពូលតារាសម្តែងជើងចាស់ប្រចាំប្រទេសចិន អ្នកនឹងគិតថាពិធីខួបកំណើតរបស់គាត់ច្បាស់ជាកម្មវិធីមួយដ៏អស្ចារ្យបំផុត។
ទោះជាយ៉ាងណាក្តី ពិធីខួបកំណើតគម្រប់ ៦១ឆ្នាំរបស់គាត់បានបង្កឱ្យភាពភ្ញាក់ផ្អើលជាមួយនឹងកម្មវិធីដ៏សាមញ្ញមួយតែប៉ុណ្ណោះ។
គាត់បានទទួលទានអាហារពេលល្ងាចជាមួយនឹងមិត្តភក្តិរបស់ភរិយាជនជាតិសិង្ហបុរី Jasmine Tan និងមិត្តជិតស្និទ្ធមួយចំនួនតូចទៀតរបស់លោកនៅក្នុងភោជនីយដ្ឋានមួយនៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃពុធកន្លងទៅ។
តោះទៅមើលកម្រងអនុស្សារីយ៍ដ៏សាមញ្ញរបស់តារាសម្តែងជើងចាស់ និងភរិយារបស់គាត់នៅក្នុងពេលវេលាដ៏ពិសេសទាំងនោះទាំងអស់គ្នា!៕
