adverise with khmeread 3468f8e000000578 3600488 image m 1 1463733129746

ការបង្ក​កំណើត​ដ៏​កម្រ ក្មេងប្រុស​ម្នាក់​ដុះ​កន្ទុយ​ប្រវែង ៦ អ៊ី​ញ ដូច​ស្វា​

​    ​ក្មេងប្រុស​ម្នាក់​មកពី​ប្រទេស​ចិន​បាន​កើតមក​ជាមួយនឹង​កន្ទុយ​ប្រវែង ៦ អ៊ី​ញ ដោយសារ​ការបង្ក​កំណើត​មិន​ប្រក្រតី តែ​ទីបំផុត​កន្ទុយ​របស់​ក្មេងប្រុស​នេះ​ត្រូវបាន​កាត់ចេញ​ហើយ​។​

​    ​បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក ក្មេង​អាយុ ១១ ខែ ឈ្មោះថា Yang Yang នេះ​បាន​កើតមក​ជាមួយនឹង​កន្ទុយ​ប្រវែង ១៥ សង់ទីម៉ែត្រ​។​

​    ​គ្រួសារ​របស់គាត់​បាន​ដាក់ឈ្មោះ​ក្រៅ​របស់គេ​ថា "​កូន​ស្វា​តូច​" ហើយ​ពួកគេ​បាន​ចចេស​មិន​ចង់ឱ្យ​វះកាត់​ចោល​នៅ​គ្រា​ដំបូង ប៉ុន្ដែ​ការវះកាត់​បានធ្វើ​រួចហើយ​នៅ​ខែ​នេះ​។​

​    ​Yang Yang បាន​ដុះ​កន្ទុយ​នេះ​ពេល​នៅក្នុង​ស្បូន ដោយសារតែ​ការ​ខូច​ទ្រង់ទ្រាយ​បំពង់​សរសៃប្រសាទ នេះ​បើ​យោងតាម People's China Daily​។​

​    ​អំឡុងពេល​ខែ​ដំបូង​នៃ​ជីវិត អំប្រ៊ីយ៉ុង​មួយ​បានក​កើតជា​រចនាសម្ព័ន្ធ​មួយ​ហៅថា Neural Tube ដែល​នៅ​ទីបំផុត​កកើត​ឆ្អឹងខ្នង​និង​ប្រព័ន្ធ​ប្រសាទ​។​

​    ​ហើយ Yang Yang កើតមក​មិនមាន​ភាពប្រក្រតី​ក្នុងដំណាក់កាល​នេះ ទើប​ឆ្អឹងខ្នង​មិនបាន​លូតលាស់​ឱ្យបាន​ត្រឹមត្រូវ​។​

​    ​ហើយ​មិនមែន​តែ Yang Yang ទេ​ដែលមាន​កន្ទុយ Arshid Ali Khan អាយុ ១៣ ឆ្នាំ ត្រូវបាន​គេ​គោរព​ដូចជា​ព្រះ​អ៊ីចឹង​ក្នុង​រដ្ឋ Punjab ប្រទេស​ឥណ្ឌា ពីព្រោះ​គាត់​មាន​កន្ទុយ​ប្រវែង ៧ អ៊ី​ញ (១៨ សង់ទីម៉ែត្រ​)​។ ប៉ុន្ដែ​ក្មេងប្រុស​ម្នាក់នេះ​ត្រូវបាន​វះកាត់​កន្ទុយ​នោះ​ចេញ​កាលពី​ឆ្នាំមុន​រួចហើយ​ដែរ​៕

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់