adverise with khmeread 8d7b91b6 d9ad 45a2 ae45 e8803f73d1c1

ចោរគាស់ដំបូលរោងចក្រលួចក្រណាត់ស្មើនឹងជាង១៧ម៉ឺនដុល្លារ

    ភ្នំពេញ​ ៖​ មានករណីចោរលួចក្រណាត់ក្នុងរោងចក្រ ស្មើនឹងជាង១៧ម៉ឺនដុល្លារនៅវេលាម៉ោង១៥ រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ចំណុចរោងចក្រ S.W.K.K ស្ថិតនៅភូមិត្រពាំងថ្លុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យគេចខ្លួនបាត់។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វ៉ាន់ ប៉ពីង ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរនាយិកា រោងចក្រខាងលើ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ បាត់បង់ក្រណាត់ប្រវែង ៦៤៥.២៨ម៉ែត្រស្មើនឹង១២១កី សរុបទឹកប្រាក់ ១៧១៦៩.៤៥ដុល្លារ (មួយម៉ឺនប្រាំពីរពាន់មួយរយហុកសិបប្រាំបួនដុល្លារ សែសិបប្រាំសេន)។ 

    នាយិការោងចក្របានបំភ្លឺប្រាប់ប៉ូលិសថា​មុនពេលកើតហេតុ ជនរងគ្រោះបានទទួលបានព័ត៌មានពីរដ្ឋបាលថាមានចោរគាស់ដំបូលរោងចក្រ។ រួចក៏ចូលទៅត្រួតពិនិត្រ ឃើញបាត់ដូចបានរៀបរាប់ខាងលើ។ 

    រួចក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍ចោមចៅជួយស្រាវជ្រាវ​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់