1

JYP Entertainment សម្រេច​ដោះដៃ​ចោល Jia សមា​ជិ​ក្រុម miss A ក្រោយ​សហការ​ជាមួយគ្នា​ជាង ៦​ឆ្នាំកន្លងមក​

​    ​ព័ត៌មាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បានធ្វើឱ្យ​ប្រិយមិត្ត​របស់ K-pop មាន​ខូចចិត្ត​ជាខ្លាំង​ខណៈដែល Jia ដែលជា​សមាជិក​ម្នាក់​នៅ​ក្នុង​ផលិតកម្ម JYP Entertainment នៃ​ក្រុម​ចម្រៀង miss A ត្រូវបាន​ប្រកាសថា​ចាកចេញ​ពី​ក្រុម​ដោយ​ភ្នាក់ងារ​របស់​ផលិត​កម្មនេះ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​ផលិក​ម្ម JYP Entertainment កាលពី​ថ្ងៃទី ២០ ឧសភា​ម្សិលមិញ​នេះ កិច្ចសន្យា​ផ្តាច់មុខ​របស់ Jia ត្រូវបាន​ផុតកំណត់ ជាមួយ​ភាគី​ទាំងពីរ​នឹងមិន​បន្ត​កុងត្រា​ថ្មី​ទេ​។​

​    ​JYP Entertainment បាន​បន្ត​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅក្នុង​ស​ន្និ​សិទ្ធ​កាសែត​ថា "​យើង​បាន​លើកទឹកចិត្ត Jia ហើយ​បួងសួង​ឱ្យ​នាង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ក្នុងពេល​អនាគត​របស់​នាង​ដូចដែល​យើង​បាន​សហការ​ជាមួយគ្នា​ក្នុង​រយៈ​ជា​យូរ​កន្លងមកនេះ​"​។  

​    ​Jia បានបង្ហាញ​ខ្លួន​នៅក្នុង​ឆ្នាំ ២០១០ ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ចម្រៀង​នារី miss A ដែល​នាង​បាន​បង្ក​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ទៅលើ​បណ្តា​អ្នកគាំទ្រ​ជាមួយនឹង​ក្បាច់​រាំ​ដ៏​អស្ចារ្យ និង​កាយសម្បទា​ដ៏​ស្រស់ស្អាត​របស់​នាង​។​

​    ​ការសហការ​ជា​ក្រុម​ចុងក្រោយ​របស់​ក្រុម miss A គឺ​បាន​ធ្វើឡើង​នៅក្នុង​អាល់​ប៊ុ​ម Colored របស់​ពួកគេ​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ខែមីនា ឆ្នាំ​២០១៥៕

 

ប្រភព៖ Koreaboo

មតិយោបល់