adverise with khmeread 346355bc00000578 3599563 image m 22 1463682521425

បំភ្លេច​កាំជ្រួច​ទៅ​ហួស​សម័យ​ហើយ​! ជប៉ុន​ត្រៀម​បង្កើត​ទេពច្យុតិ​សិប្បនិម្មិត​សម្រាប់​ទទួល​ព្រឹត្តិការណ៍​អូឡាំពិក ២០២០

    ​ប្រទេស​ជប៉ុន​មាន​គម្រោង​មួយ​ដើម្បី​ការបើកឆាក​អូឡាំពិក​ខុសប្លែក​ពី​ប្រទេស​ដទៃទៀត​ទេ​។​

​    ​ក្រុមហ៊ុន​ទើប​បើក​ថ្មីថ្មោង​ហៅថា Star-ALE នឹង​បង្កើត​ទេពច្យុតិ​ផលិត​ដោយ​មនុស្ស​ដែល​អាច​ឃើញ​នៅ​ទីក្រុង Tokyo អំឡុងពេល​ការប្រកួត​ឆ្នាំ ២០២០​។​

​    ​ក្រុមហ៊ុន​នេះ​អះអាងថា​គ្រឿង​ប្រដាប់​សម្រាប់​បាញ់​ទេពច្យុតិ​ឈ្មោះថា Sky Canvas នឹង​អាច​ឱ្យគេ​មើលឃើញ​ទេពច្យុតិ​ពី​តំបន់​មួយ​នៅ​ចម្ងាយ ១៩៣ គីឡូម៉ែត្រ​។​

​    ​គ្រាប់​សម្រាប់​បាញ់​នោះ​នឹង​នៅ​ឆ្ងាយ​ពី​ស្រទាប់ផែនដី​ចម្ងាយ ៥៦ គីឡូម៉ែត្រ ទៅ ៨០​គីឡូម៉ែត្រ​។​

​    ​ក្នុង​មួយ​គ្រាប់​មានតម្លៃ ៨.០០០ ដុល្លារ​។ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​បាញ់​ផ្កាយរណប​ដំបូង​សម្រាប់​បាញ់​ទេពច្យុតិ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ និង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នៅ​ឆ្នាំ ២០១៨៕ 

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់