adverise with khmeread 1

ស្ងាត់ៗ Rooney លេចមុខ​ក្នុង X-Men ថ្មី​

​    ​ខណៈ​ប្រធាន​ក្រុម Manchester United កីឡាករ Wayne Rooney បាន​ជួយ​ក្រុម​យ៉ាងច្រើន​កន្លងមក ឥឡូវ​គាត់​ប្រហែលជា​បង្កើន​អាជីព​មួយទៀត​ហើយ​។​

​    ​Rooney បាន​បង្ហាញមុខ​នៅក្នុង​ឈុត​ឆាក​សម្រាប់​រឿង X-Men: Apocalypse ដែល​បានដាក់​បញ្ចាំង​នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​។ ឈុត​ខ្លី​នោះ ដែល​បាន​ផ្សព្វផ្សាយ​នៅ​បណ្តាញ​សង្គម​របស់ Manchester United បានបង្ហាញ​ក្រុម​តួឯក​នៅក្នុង​រឿង​កំពុង​ស្វែងរក​ជើង​ខ្លាំង​ដើម្បី​បំបាក់​តួឯក​អាក្រក់ Apocalypse​។​

​    ​នៅក្នុង​ឈុត​មួយ Rooney បាន​ឆ្លើយតប​ចំពោះ​ការស្នើ​ឱ្យចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ថា "​ធ្វើ​អ្វី​ក៏បាន​សម្រាប់​ក្រុម​" ប៉ុន្តែ Rooney បាន​ឆ្ងល់​ថា​តើ​ភារកិច្ច​នោះ​ជា​អ្វី និង​បាន​សួរថា "Apoca ស្អី​ហាស​"៕

 

adverise with khmeread
ប្រភព៖ Guardian

មតិយោបល់