adverise with khmeread Untitled 1

Cesc Fabregas កម្សាន្តជាមួយមិត្តស្រីដើម្បីបំភ្លេចរដូវកាលដ៏ខកចិត្តជាមួយ Chelsea

នៅមុន​ព្រឹត្តិការណ៍ Euro 2016នេះកីឡា​ករ Cesc Fabregas ​កំពុងតែ​ចំណាយ​ពេលនៃ​ឆាក​ជីវិតនៅក្រៅ​ក្របខណ្ឌ​ PL ហើយកីឡាករ​រូបនេះកំពុង​ដើរ​កំសាន្ត​​ជា​មួយ​មិត្តស្រី។​​ កីឡាករខ្សែបម្រើ​ក្លឹប Chelsea រូបនេះ​បាន​ជួប​រដូវកាល​ដ៏គួរឲ្យ​ខកចិត្ត​ នៅពេលក្រុម​ Chelsea​ មិនអាចការពារ​តំណែង​ជើងឯក​របស់​ខ្លួន​បាន​ ហើយ​ពួកគេថែមទាំង​ធ្លាក់ចេញ​ពី​ក្របខណ្​​ CL ​ទៀតផង។

          Fabregas រំពឹងថា នឹងអាចបង្ហាញមុខ​ជាមួយ​ក្រុមអេស្ប៉ាញនៅ​ប្រទេស​បារាំង​នោះ កំពុង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ពេលបាន​ចំណាយ​ពេល​វេលា​ជាមួយ​ក្រុម​គ្រួសារនៅ​ទីក្រុងម៉ាអាមី រដ្ឋផ្លរីដា។

          Fabregas កម្សាន្ត​ក្រោម​កម្តៅថ្ងៃជាមួយនាង Daniella Semaan ដែល​មាន​កូន​ស្រីពីរនាក់​ជាមួយគ្នា។​ Fabregas និង Daniella Semaan បានទាក់ទងគ្នា​កាល​ពីដើម​ឆ្នាំ​២០១៣​ ក្រោយពេល​នាង​លែងលះ​ពី​ស្វាមី៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់