adverise with khmeread Untitled 2

Philipp Lahm: លោក Guardiola គឺជាគ្រូបង្វឹកដែលសម្បូរដោយយុទ្ធសាស្ត្រ

          Philipp Lahm​ កីឡាករ​របស់​ក្លឹប Bayern Munich ដែលបាន​ចំណាយ​ពេល​បីឆ្នាំ​ចុងក្រោយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola និងលើក​ពាន​ចំនួន​៦​បន្តបន្ទាប់​គ្នានោះបាន​អះ​អាងថា លោក Guardiola មាន​ចំណុច​ល្អ​ខុស​ពី​គ្រូ​បង្វឹក​​បាល់​ទាត់​ដ៏ទៃទៀត។

          Lahm បាន​ប្រាប់អ្នក​គាំទ្រ​របស់​ City ​ពីអ្វីដែល​ពួកគេអាចរំពឹង​ទុកលើ​​អនាគតគ្រូ​បង្វឹក​រូបនេះ។​ Lahm បាននិយាយថា “​បើ​និយាយពីយុទ្ធសាស្រ្ត​គាត់​គឺជា​គ្រូបង្វឹក​ដ៏អស្ចារ្យ​ ហើយ​មានភាព​ខុស​ប្លែក​ពីគ្រូបង្វឹក​ដទៃ​។ អ្នក​អាចវាយ​តម្លៃបាន​តាម​រយៈ​ចំនួន​ពាន​រង្វាន់​ គាត់បាន​អភិវឌ្ឍកីឡាករ​តាម​រយៈ​យុទ្ធសាស្ត្រ​របស់គាត់។ របៀបដែល​គាត់វិភាគ​ការ​ប្រកួត​និង​រៀបចំក្រុម​សម្រាប់ប្រកួត”។

          ដូច្នេះលោក​ Guardiola និងទទួលបានជោគជ័យ​នៅអង់គ្លេស​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់