adverise with khmeread Sissoko 1

Arsenal ចាប់អារម្មណ៍ Moussa Sissoko របស់ Newcastle

          ​កីឡាករ Moussa Sissoko ​អាចជា​កីឡាករ Newcastle លើក​ដំបូង​ដែល​ចាក​ចេញ​ដោយ​សារតែ​ពួកគេ​ធ្លាក់​ចេញ​ក្របខណ្ឌ​ PL ខណ:ក្រុម​​​​ Arsenal កំពុង​ផ្តោត​ការ​ចាប់​អារម្មណ៍។

កាលពីចុង​រដូវ​កាល​លោក Rafa Benitez បាន​តែ​តាំង ខ្សែ​បម្រើរូបនេះជា ប្រធានក្រុមនិង​បាន​ឆ្លើយ​តបមក​វិញ​នូវ​ទម្រង់​លេងដ៏ល្អ​នៅ​ពេល​ចុងបញ្ចប់រដូវ​កាល​។​ កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​គឺជា​កីឡាក​រ​សំខាន់​ម្នាក់​ក្នុង​ចំណោម​កី​ឡាករ​ដែល​ត្រូវ​ចាក​ចេញពី​​ Newcastle។

          ​លោក Arsene Wenger សម្លឹងឃើញកីឡាករ​រូបនេះយូរមក​ហើយ​​ ដើម្បី បន្ថែមកម្លាំង​ខ្សែបម្រើ​។ លោក Wenger ក៏កំពុង​សម្លឹងមើល​កីឡាករ​ Granit Xhaka របស់​ក្លឹប Borussia Monchengladbach ផងដែរ។

          ​លោក Benitez មាន​ភាព​ស្ទាក់ស្ទើរ​ព្រោះមិនចង់ឲ្យ Sissoko ចាកចេញ​ ប៉ុន្តែ​មាន​កីឡាករ​មួយចំនួន​តូច​ដែល​ Newcastle នឹងមិន​អាច​រក្សាទុក​បាន​ បន្ទាប់ពី​ធ្លាក់ចេញពី​ក្របខណ្ឌ​ PL។

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់