adverise with khmeread A711eb0d 2c74 43d8 a25f cd5761bae516

ឃាត់ខ្លួន​ជនដៃដល់​ម្នាក់​យក​ពូថៅ​កាប់​មនុស្ស​របួសធ្ងន់​

    ឧ​ត្ត​រ​មានជ័យ ៖ ជនដៃដល់ និង​ជនរងគ្រោះ​មានទំនាស់​ពាក្យសំដី​គ្នា​បន្តិចបន្តួច​ទាញ​ពូថៅ​កាប់​ចំនួន​២​ពូថៅ បណ្តាលឱ្យ​របួសធ្ងន់​ដែល​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។​

    ប៉ូល​សបាន​ឲ្យ​ដឹងថា ករណី​អំពើហិង្សា​ដោយ​ចេតនា​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឈឿន សុខា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បាន​យក​ពូថៅ និង​កាំបិត​ខ្វែវ ដេញ​កាប់​ទៅលើ​ឈ្មោះ ឡេង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ កាប់​ចំនួន ២​កន្លែង ផ្នែក​ខាងក្រោយ ក្រោម​ស្មា​ទាំងពីរ បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ សំណាង់​ណាស់​មិនត្រូវ​ចំណុច​សំខាន់។​

    ក្រោយ​កើតហេតុ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ រដ្ឋបាល​អូរ​ស្មាច់ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​ប៉ុស្តិ៍​រដ្ឋបាល។​

    ចំណែកឯ​ជនរងគ្រោះ​ត្រូវបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ក្រុង​សំរោង​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់