adverise with khmeread 531db341 e031 48b3 a5fe 0fa459b65f18

មេក្លោង​ជួញ​គ្រឿងញៀន​គេចខ្លួន​ជាង​មួយឆ្នាំ​មកវិញ​ជាប់​ខ្នោះ​ប៉េអឹម​

    បន្ទាយមានជ័យ ៖ មេក្លោង​ជួញ​គ្រឿងញៀន​ម្នាក់​ដែល​ព្យាយាម​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​អស់​រយៈពេល​ជាង​មួយឆ្នាំ​ស្មានថា​សមត្ថកិច្ច​ភ្លេច ពេល​លបចូល​ស្រុក​វិញ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​វ៉ៃខ្នោះ​កាលពី​រសៀល​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​​កន្លងទៅនេះ។​

    លោក​វរសេនីយ៍ឯក សរ ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី​២១​ ឧសភា​នេះ​ថា ឈ្មោះ រុន រិទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅក្នុង​ភូមិ​រោង​ម៉ា​ស៊ី​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បា​នគេចខ្លួន​តាំងពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​គ្រាប់​និង​ជាច្រើន​ថង់​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

    ក្រោយ​គេចខ្លួន​លោក លី ម៉េង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​បានសម្រេច​ផ្តន្ទាទោស​ជនល្មើស​ខាងលើ​ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​តាម​មាត្រា​ទី​៤០​នៃ​ច្បាប់​ស្តីពី​ការជួញដូរ​គ្រឿងញៀន​គិតពី​ថ្ងៃ​ចាប់ខ្លួនបាន​។​

    លោក​មេបញ្ជាការរង​បន្តថា កម្លាំង​អាវុធហត្ថ​ចាប់ខ្លួនបាន​បន្ទាប់ពី​ជនល្មើស​បង្ហាញខ្លួន​នៅក្នុង​មូលដ្ឋាន​រស់នៅ​របស់គេ ហើយ​បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​រួចហើយ​នៅ​រសៀល​ថ្ងៃនេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់