92821aa4 1e6f 4b3c 8157 76dee7ba7ce9

លោកតា​អាយុ​៩១​ឆ្នាំ​ចក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នា​ថ្ងៃទី​២១​ ឧសភា​ ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​១១​ និង​៣០​នាទី ចំណុច​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ ​ហេង មា​លិ​ន្ទ​កុល ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ ឈ្មោះ ​ម៉ិ​ល ថៃ​ ភេទ​ប្រុស ​អាយុ​៩១​ឆ្នាំ មុខរបរ​ជរា មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នុំពេញ។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បានមក​លេង​ផ្ទះ​កូន​នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ រយៈពេល​២​ខែ​មកហើយ។ លុះដល់​ថ្ងៃខែ​ឆ្នាំ ​និង​ពេលវេលា​កើតហេតុ​ខាងលើ​ជនរងគ្រោះ បាន​យក​ខ្សែ​អង្រឹង​ប្រវែង​៥.២០​ម៉ែត្រ​ និង​ជណ្ដើរ​ដែកបត់​ទៅ​ចងក​នៅ​ នឹង​មែក​ស្វាយកែវ​ល្មៀត​ខាងមុខផ្ទះ និង​បាន​សរសេរ បណ្ដាំ​ចំនួន​មួយច្បាប់​ថា​«​ឪពុក​សូម​លា​ហើយ​កូនចៅ​ទាំងអស់ ឪ​ពិបាកចិត្ត​ណាស់»​ទុក​ក្នុង​ហោប៉ៅ​អាវ​។​

    ឃើញ​ដូចនេះ​កូនចៅ​បាន​ស្រាយចំណង​ និង​យក​ជនរងគ្រោះ​មក​ដាក់​លើផ្ទះ​ និង​បាន​ហៅ​គ្រូពេទ្យ​មកជួយ​សង្គ្រោះ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍គគីរ អាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​ឃុំ​និង​ក្រុមគ្រួសារ ពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។​

    ការសន្និដ្ឋាន សព​ពិតជា​ស្លាប់​ដោយ​ការធ្វើអត្តឃាត​ចងកប្រាកដ​មែន ហើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់