04b2e556 db85 49c0 8f69 c2067af89085

ប៉ូលិស​ខណ្ឌ​សែន​សុខ​ចុះ​ប្រមូលបាន​អ្នកប្រើប្រាស់​ថ្នាំញៀន​៣​នាក់​នៅ​ត្រពាំង​ឈូក​

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ នៅមុខ​មន្ទីរពេទ្យ​លោកសង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។​

    ការឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ធ្វើឡើង​ពេល​ចុះ​ពិនិត្យ​រដ្ឋបាល​តាម​មូលដ្ឋាន​ដែល​ដឹកនាំ ​ដោយ​លោក​អធិការ​មួយរូប​សហការ​និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ហើយ រឹបអូស​បាន​នូវ​សម្ភារៈ​មួយចំនួន​ដើម្បី​យកមក​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​។​

    ជុំវិញ​ករណីនេះ​ពលរដ្ឋ​រិះគន់ថា​"សមត្ថកិច្ច​ចាប់​មិនចេះ​អស់​ទីតាំង​សម្បុក​គ្រឿងញៀន​ត្រពាំង​ឈូក​..!​ព្រោះ​ឃើញតែ​អាជ្ញាធរ​ចុះ​ចាប់​តែ​អ្នកប្រើប្រាស់ ចំណែក​ក្រុម​អ្នកជួញដូរ​វិញ​ចាប់​មិន​ដែរ​បាន​..!​ឆ្ងល់​ណាស់​តើ​មកពី​មូលហេតុ​អ្វី​..?"៕


 

អ្នកនឹងចូលចិត្ត

មតិយោបល់