4d8e3949 594c 42a8 94d5 53cd99f22ab7

កុមារា​អាយុ​៣​ឆ្នាំ​លង់ទឹក​ស្រះ​ទើបនឹង​ជីក​ស្លាប់​

    កំពង់ធំ ៖ កុមារា​ម្នាក់​ដោយសារតែ​ការ​ធ្វេស​ប្រ​ហេស របស់​អាណាព្យាបាល បាន​បណ្តា​យ​ឲ្យ​កូន​លង់​ទឹកស្រះ​ស្លាប់​ដែល​ករណីនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤ ​និង​៣០​ល្ងាច ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ស្រះ​មួយ​ដែល​គេ​ទើបតែ​ជីក​ថ្មីៗ ស្ថិតនៅ​ខាងក្រោយ​ភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។​

    ប៉ូលិស​និយាយថា កុមារា​រងគ្រោះ​ឈ្មោះ យ៉ុង សាលី អាយុ​៣​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ​ឈ្មោះ យ៉ុង យឹម អាយុ​២១​ឆ្នាំ នៅក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ ដែល​ត្រូវ​លែងលះគ្នា​ជា​មួយ​ស្វាមី​ឈ្មោះ ហួត ឡូ​ន អាយុ​២៤​ឆ្នាំ។​

    ករណី​ខាងលើនេះ​សមត្ថកិច្ច​ប្រាប់ថា បណ្តាលមកពីការ​ធ្វេស​ប្រ​ហេស របស់​អ្នកគ្រប់គ្រង ទើប​ធ្វើ​ឲ្យ​មាន​កំហុសឆ្គង នេះ​កើតឡើង៕

អ្នកនឹងចូលចិត្ត

មតិយោបល់