adverise with khmeread 1 %281%29

រំលោភ​សេ​ពស​ន្ទ​វៈ​មិនទាន់បាន​សម្រេច​ផង ជាប់​ខ្នោះ​អាវុធហត្ថ​

    បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទា​យាន​ជ័យ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​០៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់ពី​ចាប់​នារី​ម្នាក់​រំលោភ​មិនទាន់​បានសម្រេច។​

    កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ ស្ថិតនៅ​ចំណុច​ខាងលិច​ផ្នែក​សឹក​រង​ក្រុង​ប៉ោយប៉ែត ចំងាយ​៥០០​ម៉ែត្រ ស្ថិតនៅ​ព្រំប្រទល់​ភូមិ​ចាន់​គី​រី នឹង​ភូមិ​ទួល​ពង្រ​។​

    ជនសង្ស័យ​មានឈ្មោះ អ៊ិន ប្រាក់ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

    មន្ត្រី​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​ឲ្យ​ឈប់​រួច​ហើយក៏​ធ្វើ​សកម្មភាព​វ៉ៃ​ជនរងគ្រោះ ចំនួន​៣​ដៃ​ហើយ​ចាប់​សម្រាត​សំពត់​នឹង​ចាប់​ហែក​ខោ​ក្នុង​អស់ ដោយ​មិនមាន​ឱកាស​យូរ និង​មានការ​ភ័យ​ផង ជនសង្ស័យ បានសម្រេច​រត់គេចខ្លួន​ទាំង​មិនទាន់​ស​ម្រេ​បំណង ក៏ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់បាន​។​

    ជនសង្ស័យ ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់