adverise with khmeread 40947cdf 0173 4122 9f9d 43effe767d80

ដឹក​ម៉ា​ស៊ីន​ភ្លើង មេក្រូ មកពី​ផ្ទះការ​ត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់ បុក​កិន​ខ្ទេច​ម៉ូតូ របួសធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ យុវជន​ម្នាក់ជា​អ្នក ប្រក​បរបរ ដើរ​ចាក់​មេក្រូ តាម​ពិធីបុណ្យ មង្គលការ ហើយ​ខណៈដែល កំពុង​ដឹកជញ្ជូន​ឥ​វ៉ាន់ ត្រឡប់​មកពី​ផ្ទះការ​វិញ ត្រូវបាន​រថយន្ត បែន​ដឹក​ដីខ្សាច់ បុក​កិន​ខ្ទេច​ម៉ូ​តូ​មួយ​កំណាត់​មុខ ហើយ​អ្នកបើកបរ​រងរបួស​បាក់ដៃ​ស្តាំ។ ចំណែក អ្នករួមដំណើរ មិនមាន​រងរបួស​។​

    គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២​ ​និង​២០ នាទី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ត្រង់ចំណុច​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់