adverise with khmeread 0

កើតមុន​លើ​ស្បែកក្បាល​មែន​ទេ​? អាន​អត្ថបទ​នេះ​!

    ​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​អាស៊ីត Salicylic ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​រាល់​មុន​ទាំងឡាយ ជាពិសេស​មុន​ស្បែកក្បាល​។ អាស៊ីត Salicylic ជួយ​ធ្វើឱ្យ​មុន​ក្រៀម​ស្វិត ហើយ​ងាប់​។ 

​    ​ប៉េងប៉ោះ​ក៏​ជួយ​កាត់បន្ថយ​ការផលិត​ជាតិ​ខ្លាញ់ ដែល​បង្ក​ឱ្យ​កើតមុន​ផងដែរ និង​ជួយ​រក្សា​កម្រិត​ជាតិ​ខ្លាញ់​ដែលមាន​សុខភាព​ល្អ​លើ​ស្បែកក្បាល​របស់លោក​អ្នក​។ 

​    ​- លាបទឹក​ប៉េងប៉ោះ​ស្រស់​លើ​ស្បែកក្បាល​។ ទុកចោល ១០ នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ​មួយថ្ងៃ​ម្តង និង​ធ្វើឱ្យបាន​បួន​ប្រាំ​ថ្ងៃ​។ 

​    ​- ជម្រើស​ផ្សេងទៀត គឺ​លាយ​ទឹក​ប៉េងប៉ោះ ១ ស្លាបព្រា​បាយ ទឹកក្រូច​ឆ្មា ៣​ឬ​៤ ដំណក់ និង​ទឹកឃ្មុំ កន្លះ​ស្លាបព្រា​កាហ្វេ​។ យក​សំឡី​ជ្រលក់​ទឹក​ដែល​លាយ​ហើយ រួច​យកទៅ​ជូត​លើ​ស្បែកក្បាល​ដែល​កើតមុន​។ រង់ចាំ ៥ នាទី សឹម​លាង​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ ធ្វើបែបនេះ​មួយថ្ងៃ​ម្តង និង​ធ្វើឱ្យបាន​បួន​ប្រាំ​ថ្ងៃ​៕ 

adverise with khmeread
ប្រភព៖ totalbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់