1

ចង់បាន​ការព្យាបាល​លក្ខណៈ​ស្ប៉ា​បែប​ធម្មជាតិ​ទេ​? វិធី​ងាយ​នេះ​អាចជួយ​អ្នក​ស្ប៉ា​នៅផ្ទះ​យ៉ាង​ងាយ​

    ​នរណា​ក៏​ទទួលស្គាល់​ដែរ​ថា​ការ​ស្ប៉ា​អាចជួយ​រាងកាយ​មនុស្ស​កម្ចាត់​ជាតិពុល បំបាត់​ស្ត្រេ​ស៍ និង​រក្សា​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ខ្លួន​។ ប៉ុន្តែ​ការស្វែងរក​កន្លែង​ស្ប៉ា​មិនមែន​អស់​ថោក​នោះទេ​។ ប្រសិនបើ​លោក​អ្នកមាន​កម្រិតជីវភាព​មធ្យម​ចុះក្រោម​ទេ រឿង​ស្ប៉ា​គឺ​រឹតតែ​ពិបាក​មានលទ្ធភាព​ណាស់ ប៉ុន្តែ​ជាមួយនឹង​វិធី​សាមញ្ញ​ខាងក្រោម លោកអ្នក​ក៏​អាច​ស្ប៉ា​បាន​នឹង​គេ​ដែរ​។ 

​    ​* អ្វី​ដែ​លោកអ្នក​ត្រូវមាន​៖ 
​    ​- អាងទឹក​សម្រាប់​ត្រាំ (​ក្តៅ​ឧណ្ហ​)
​    ​- អំបិល​សមុទ្រ ១ ក្តាប់​
​    ​- ប្រេង​ឡា​វិ​ន​ឌ័​រ (Lavender--​អា​ចរក​ទិញ​ពី Mart ឬ​ផ្សារ​ទំនើប​បាន​)
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) កន្លះ​កែវស្រា​បៀរ​
​    ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់នេះ​ចូល​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​អាង​ងូតទឹក​របស់​អ្នក រួច​ត្រាំ ២០ នាទី រាល់​មួយ​សប្តាហ៍​ម្តង​។ 

​    ​ការព្យាបាល​បែបនេះ​អាចជួយ​លោកអ្នក​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ បញ្ចុះ​អ័រម៉ូន​ដែល​បង្ក​ស្ត្រេ​ស៍ និង​រក្សា​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ខ្លួន​៕ 

ប្រភព៖ Natural Easy Beauty Care

អ្នកនឹងចូលចិត្ត

មតិយោបល់