Oci1 720x340

មុននឹង​លង់​ស្រឡាញ់​មនុស្ស​ប្រុស​ណា​ម្នាក់ សូម​អាន​អត្ថបទ​នេះ​សិន​!

    ​មនុស្ស​តែង​និយាយថា ភ្នែក​គឺជា​កញ្ចក់​ឆ្លុះ​ចិត្ត ហើយ​ពួកគេ​ជឿ​លើ​រឿងនេះ​ដោយ​ពុំ​ខ្វល់​ពី​ហេតុផល​អ្វី​ទាំងអស់​។ ជាការ​ពិត ភ្នែក​អាច​ប្រាប់​អំពី​ច​រិ​ក​លក្ខណៈ​របស់​នរណាម្នាក់​បាន​មែន​។ ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​អំពី​រឿងនេះ មុននឹង​លង់​ស្រឡាញ់​នរណាម្នាក់​។ 

​    ​ពណ៌​ភ្នែក​អាច​បញ្ជាក់ប្រាប់​បាន​ថា​បុរស​ម្នាក់​នោះ​ចង់បាន​ទំនាក់ទំនង​ពិត​ឬ​គ្រាន់តែ​ចង់​លេងសើច​មួយគ្រា​ជាមួយ​អ្នក​។​

​    ​ភ្នែក​ត្នោត និង​ភ្នែក​ត្នោត​ងងឹត​រាង​ត្បូង​ពេជ្រ​គឺជា​ភ្នែក​ដែលមាន​ទូទៅ​ជាង​ភ្នែក​ខៀវ និង​ភ្នែក​បៃតង​។ ខាងក្រោម​នេះ​ជា​អា​ថ៍កំ​បាំង​ដែល​បុរស​បាន​លាក់បាំង​ពីក្រោយ​ពណ៌​ភ្នែក​របស់​ពួកគេ​។ 

​    ​១. ភ្នែក​ពណ៌​ត្នោត និង​ត្នោត​ងងឹត​
​    ​បុរស​ដែលមាន​ភ្នែក​ពណ៌​ត្នោត​ត្រូវបាន​ចាត់ទុកជា​សុភាពបុរស ស្មោះត្រង់ និង​ជា​ដៃគូ​គួរឱ្យ​ទុកចិត្តបាន​។ ពួកគេ​ពោរពេញ​ដោយ​ជំនឿ​ចិត្ត និង​ប្តេជ្ញា​បំពេញ​គោលបំណង​ណាមួយ​ដែល​បាន​កំណត់ឱ្យ​ទាល់តែ​បាន​។ 

​    ​ពួកគេ​ជាម​នុស្ស​ប្រុស​រីករាយ​រួសរាយ​រាក់ទាក់ មាន​តម្លាភាព តែ​រាងរ​ពិស​ដៃ​បន្តិច​។ ពួកគេ​ជា​អ្នក​ផ្សងព្រេង​ពិតៗ ដែល​ចូលចិត្ត​រីករាយ​នឹង​ជីវិត​។ 

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា មនុស្ស​ប្រុស​ភ្នែក​ត្នោត​ចូលចិត្ត​ដេក ដូច្នេះ​សិច​ពេលព្រឹក​មិនមែនជា​ជម្រើស​សម្រាប់​គាត់​ទេ​។ 

​    ​២. ភ្នែក​ពណ៌​ខៀវ​
​    ​បុរស​ភ្នែក​ខៀវ​មានចិត្ត​ត្រជាក់​និង​ស្រឡាញ់​សន្តិភាព​ពី​កំណើត និង​តែង​ចៀសវាង​មិនឱ្យ​មាន​បញ្ហា​ជាមួយ​នរណា​ទាំងអស់​។ ទោះបី​មនុស្ស​ប្រុស​បែបនេះ​ពុំ​ចូលចិត្ត​សំឡេង​រំខាន និង​ស្រី​ដែល​ឆ្នាស់ឆ្នើម ក៏ប៉ុន្តែ​ពួកគេ​អាច​បង្ខំចិត្ត​ខ្លួនឯង​សម្រប​តាម​នារី​ទាំង​នោះបាន ជាហេតុ​ធ្វើឱ្យ​ពួកគេ​ជា​គូស្នេហ៍​ដែលមាន​ចិត្ត​ស្មោះ​គួរឱ្យ​ចង់​បានជា​ដៃគូ​បំផុត​។ 

​    ​លោកអ្នក​អាច​សម្គាល់​ឃើញ​មនុស្ស​បែបនេះ​តែង​គិតគូរ​អំពី​ផែនការ​ជីវិត ព្រោះ​ពួកគេ​មិនដែល​ទុកឱ្យ​ឱកាស​របូត​ពី​ដៃ​នោះទេ​។ 

​    ​បុរស​ភ្នែក​ខៀវ​ចូលចិត្ត​ញ៉ែ​បន្តិច ហើយ​ពួកគេ​ធ្វើ​គ្រប់​អ្វីៗ​ទាំងអស់​ដើម្បី​បាន​នារី​ដែល​ខ្លួន​ចូលចិត្ត ដូច្នេះ​នារីៗ​កម្រ​នឹង​របូត​ពី​ដៃ​របស់គេ​ណាស់​។ 

​    ​៣. ភ្នែក​ពណ៌​បៃតង​
​    ​អ្នក​ច្បាស់​ជា​នារី​មានសំណាង ប្រសិនបើ​បាន​ជួប​បុរស​ភ្នែក​ពណ៌​បៃតង ព្រោះ​បុរស​ទាំងនេះ​ជា​ប្រភេទ​មនុស្ស​កម្រ​លើ​លោក ដូច្នេះ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ដែលថា ច​រិ​ក​លក្ខណៈ​របស់​ពួកគេ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​អា​ថ៍កំ​បាំង និង​រឿង​លាក់បាំង​។ 

​    ​ជារឿយៗ ពួកគេ​ជាម​នុស្ស​ពូកែ​រឿង​លើ​គ្រែ ប៉ុន្តែ​ពួកគេ​មិនមែនជា​មនុស្ស​ប្រុស​គួរឱ្យ​ទុកចិត្ត​ទេ​។ ពួកគេ​ឧស្សាហ៍​ប្តូរ​ផែនការ និង​មិនដែល​ឱ្យ​ខាង​ស្រី​ដឹង​នោះទេ​។ 

​    ​ទោះយ៉ាងណា រួមរស់​ជាមួយ​បុរស​ជំពូក​នេះ លោកអ្នក​នឹងមិន​ស្គាល់​ពាក្យ​ថា​ធុញទ្រាន់​ក្នុង​ជីវិត​ឡើយ ហើយ​រាល់​យប់​គាត់​មានរឿង​ពិសេស​ច្រើន​ដើម្បី​ជួយ​ឱ្យ​លោកអ្នក​រីករាយ​៕

ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់