0

វិធី​ធ្វើ Cleanser ធម្មជាតិ​ងាយៗ​សម្រាប់​ថែរក្សា​សម្រស់​ស្បែ​កមុខ​! នារី​ដែល​ចង់​សន្សំ​លុយ​គួរ​អាន​អត្ថបទ​នេះ​

​    ​រូបមន្ត​ទឹក​សម្អាត​មុខ Cleanser ធម្មជាតិ​ដែល​នឹង​លើក​យកមក​និយាយ​នេះ​ជួយ​លាង​សម្អាត​ស្បែ​កមុខ រក្សា​សំណើម និង​កម្ចាត់​ស្បែក​ងាប់​លើ​មុខ​យ៉ាង​ងាយស្រួល​បំផុត​។ 

​    ​ចំណាំ​៖ ប្រសិនបើ​លោកអ្នក​មាន​អា​ឡែ​ស៊ី​ជាមួយ​គ្រឿងផ្សំ​ណាមួយ ត្រូវ​ប្រយ័ត្ន និង​កុំ​បន្ត​ប្រើ​ប្រសិនបើ​ចេញ​ប្រតិកម្ម​អា​ឡែ​ស៊ី​ណាមួយ​លើ​ស្បែ​កមុខ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ជែ​ល​ប្រទាល​កន្ទុយក្រពើ ៣០ មិ​ល្លី​លីត្រ​
​    ​- ប្រេង​អូ​លីវ ៥០ មិ​ល្លី​លីត្រ​
​    ​- ទឹក​កូ​ឡាប ៣០ មិ​ល្លី​លីត្រ (​ដាំទឹក​ក្តៅ​រួច​ស្រុស​ស្លឹក​កូ​ឡាប​ចូល​ប៉ុន្មាន​នាទី​ជាការ​ស្រេច​)
​    ​- ប្រេង​ក្រអូប​យក​ក្លិន​ផ្កាកូឡាប ៤ ដំណក់​
​    ​- ទឹក​គ្រាប់​ទំពាំងបាយជូរ ២ ដំណក់ (​កិន​យក​ទឹក​)

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា រួច​ច្រក​ដាក់​ដប​តូច​មួយ​។ ដាក់​វា​ទុក​ក្នុង​កន្លែង​ត្រជាក់ ដូចជា​ទូទឹកកក​ជាដើម​។ ក្រឡុក​វា​មុននឹង​ប្រើ ព្រោះ​គ្រឿងផ្សំ​អាច​នឹង​អណ្តែត​ដាច់ពីគ្នា​។ ម៉ាស្សា​វា​លើ​មុខ រួច​យក​ក្រណាត់​សើម​ជូត​វា​ចេញ ឬ​លុបមុខ​នឹង​ទឹក​ក៏បាន​៕ 

ប្រភព៖ Totalbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់