0

លំ​ហាត់ប្រាណ ៣ ក្បាច់​នេះ​មួយថ្ងៃ ១០ នាទី លោក​អ្នកនឹង​ទទួលបាន​គូថ​ស្អាត​ទាក់ទាញ​ដូច​បំណង​

    ​មនុស្ស​គ្រប់រូប​តែងតែ​ចង់​ស្អាត មិន​ត្រឹមតែ​មុខមាត់​ទេ តែ​ថែមទាំង​រាងកាយ​ទាំងមូល​ទៀតផង​។ មនុស្ស​ស្រី ក្រៅពី​ភាព​ទាក់ទាញ​ផ្នែក​រូប​សម្រស់ ការតុបតែង​ខ្លួន និង​ការ​ស្លៀកពាក់ ពួកគេ​នៅ​បារម្ភ​រឿង​មួយ​ខ្លាំងជាងគេ គឺ​កំប៉េះគូថ នៅពេល​ស្លៀកខោ​រឹប​ម្តងៗ​។ ពេល​ពួកគេ​មាន​កំប៉េះគូថ​ធ្លាក់​យារ​មិន​ស្អាត ពួកគេ​មិន​ហ៊ាន​ស្លៀកខោ​រឹប​នោះឡើយ​។ ទោះយ៉ាងណា ប្រសិនបើ​លោកអ្នក​ធ្វើ​លំ​ហាត់ប្រាណ​បែប​យ៉ូ​ហ្គា ៣ ក្បាច់​ខាងក្រោម​នេះ ១០ នាទី​រៀងរាល់ថ្ងៃ លោក​អ្នកនឹង​ទទួលបាន​កំប៉េះគូថ ង​ខ្ទើត​គួរឱ្យ​បេតី​ជាមិនខាន​។ 

​    ​១. ឱន​ចុះក្រោម ច្រត់​ដៃ​និង​ជើង​ទាំងពីរ​លើ​កម្រាល​ឥដ្ឋ បន្ទាប់​មកលើ​ជើងឆ្វេង​ចុះឡើងៗ​ឱ្យបាន​ច្រើនដង សឹម​ប្តូ​រម​កជើង​ស្តាំ​វិញ​ម្តង​។ 

​    ​២. បែរ​ចំហៀង (​ខាងស្តាំ​មុន​ក៏បាន ខាងឆ្វេង​មុន​ក៏បាន​) រួច​ច្រត់​ដៃ​ម្ខាង​ទៅ​ឥដ្ឋ និង​ច្រត់​ក្បាលជង្គង់​ម្ខាង​ទៅ​ឥដ្ឋ​។ រួច​ជើង​ម្ខាង​ទៀត​ត្រូវ​លើក​ចុះឡើងៗ​ឱ្យបាន​ច្រើនដង សឹម​ប្តូរ​ទៅ​ជើង​ម្ខាង​ទៀត​។ 

​    ​៣. ដេក​ផ្កាប់មុខ​ទៅ​ឥដ្ឋ រួច​លើកជើង​ទាំងពីរ​ឡើង​ឱ្យអស់​សឹម​ទម្លាក់​ចុះមក​វិញ​សន្សឹមៗ​។ ធ្វើបែបនេះ​ឱ្យបាន​ច្រើនដង​។ 

​    ​លោកអ្នក​អាចបែងចែក​នាទី​ស្មើៗ​គ្នា​សម្រាប់​លំ​ហាត់ប្រាណ​បែប​យ៉ូ​ហ្គា​ទាំងបី​ក្បាច់​នេះ (១០ នាទី ចែក ៣)៕

 

ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់