adverise with khmeread Kosaaa

បន្ទាប់ពី​លាង​សម្អាត​សក់​រួច សូម​ប្រើ​រូបមន្ត​នេះ​ដើម្បី​បាន​សក់​ស្រស់ស្អាត​និង​ភ្លឺ​រលើបរលោង​

    ​នៅលើ​ទីផ្សារ មានការ​ដាក់លក់​ផលិតផល​ជាច្រើន​ដែល​បាន​សន្យាថា នឹងធ្វើ​ឱ្យ​សក់​ទន់​រលើបរលោង​និង​ចែងចាំង​។ ប៉ុន្តែ​ជាមួយ​ការពិសោធន៍​ដ៏​ញឹកញាប់​នៅក្នុង​ការស្វែងរក​នៃ​ការអះអាង​ទាំងនេះ ភាគច្រើន​មានតែ​ការបំផ្លាញ​សក់​ទៅវិញ​ទេ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ការព្យាបាល​សក់​តាមបែប​ធម្មជាតិ​មិន​ត្រឹមតែ​ត្រូវបាន​ធ្វើតេស្ត​រួចហើយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើ​ស្រីៗ​ដែល​សាកល្បង​រួច​លាន់មាត់​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

​    ​* គ្រឿ​ផ្សំ​ដើម្បី​បន្ថែម​វីតាមីន​សម្រាប់​សក់​
​    ​ច្របាច់​ក្រូច​ភ្លា ក្រូចថ្លុង​និង​ក្រូចពោធិ៍សាត់​ចូលគ្នា​ក្នុង​បរិមាណ​សមគួរ​សម្រាប់​កក់សក់ និង​បន្ថែម​ចេក ១ ផ្លែ​ជាមួយ​ទឹកដោះគោឆៅ ២០០ មិ​ល្លី​លីត្រ និង​បន្ទាប់មក​កិន​វា​ក្នុង​ម៉ាស៊ីន​។​

​    ​យក​គ្រឿងផ្សំ​ទាំងនេះ​ទៅ​លាប​នៅលើ​សក់​ដែល​ទើបតែ​លាង​សម្អាត​រួច​និង​យក​ក្រដាស​អាលុយមីញ៉ូម​ទៅ​ក្រប​ជុំវិញ​សក់ និង​ទុកចោល​រយៈពេល ១ ម៉ោង​និង ៣០ នាទី​។ បន្ទាប់មក លាងជម្រះ​សក់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។​

​    ​សក់​របស់​អ្នកនឹង​ទទួលបាន​ការការពារ​និង​ភ្លឺ​ចែងចាំង​ក្រោយ​អនុវត្តន៍​វិធី​នេះ ហើយ​រូបមន្ត​នេះ​ក៏​ជួយ​ឱ្យ​សក់​របស់​អ្នក​ដុះ​លឿន​ព្រមទាំង​មានមុខ​ងារ​ជា​អ្នក​បំបាត់​អង្គែ​ហើយក៏​ធ្វើឱ្យ​សក់​មាន​ក្លិនក្រអូប​ផងដែរ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់