adverise with khmeread 21a4136f bcc2 4e4b 80a2 31fc5e4c2bb8

រថយន្ត​ហា​ឡែ​ន​ឌ័​របើក​វ៉ា​ជ្រុល​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ធ្លាយ​ពោះវៀន​ស្លាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​ស្លាប់​ភ្លាមៗ ​ដោយសារ​ស្ត្រី​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​វ៉ា​រថយន្ត​មួយគ្រឿង​នៅខាងមុខ​ជ្រុល​បុក​ម៉ូតូ​សង់​សេ​១២៥​ របស់​បុរស​នោះ​ពេញទំហឹង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ឧសភា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ​ឡុង ពុទ្ធា អាយុ ៣៤ ឆ្នាំ មុខរបរមេការ​សំណង់ មាន​ទីលំនៅ​ភូមិ​ប្រទះ​ឡាង សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ។ ​ចំណែក​ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី ២០១០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-3482។​

    ចំណែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌឺ​ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-0743 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ លី សុផាត អាយុ៤៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ២៣៨ ផ្លូវ៦៣ ភូមិ​៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រួម​ដំណើរ​ជាមួយ​ប្តី​ទើប​ និង​មកពី​កម្មវិធី​បងប្អូន​នៅ​ម្តុំ​ទន្លេបាទី ខេត្តតាកែវ។​

    តាម​ប្រភពពី​កន្លែង កើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ហាយ​ឡែ​ឌ័​រ​មួយគ្រឿង​ពណ៌​ស​បើកបរ​ដោយ​ស្ត្រី​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។ ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បន្ថែម​ល្បឿន​ព្យាយាម​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​នៅខាងមុខ​។​

    ស្របពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​មួយគ្រឿង​បើក​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​២ ទិសដៅ​ពី​កើ​តទៅ​លិច បាន​បុក​ជាមួយ​រថយន្ត​ពេញទំហឹង​ផ្លោង​មនុស្ស​បោក​នឹង​រថយន្ត ហោះ​ធ្លាក់​ទៅ​ដី បណ្តាលឱ្យ​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​ស្លាប់​ភ្លាមៗ​តែម្តង​។​

    ចំណែក​ម៉ូតូ ខ្ទាតចូល​គុ​ម្ភ​ព្រៃ ក្បែរ​ចិញ្ចើមថ្នល់ រីឯ​រថយន្ត​មិនទាន់​អស់​ល្បឿន​ទៅ​ទាំង​ដាច់​កង់​មុខ​ខាងឆ្វេង​និង​បាក់​កាង​អូស​ និង​ថ្នល់​ជាង​៥០​ម៉ែត្រ​ទើប​ឈប់។​

    ភ្លាម​ក៏មាន​ប្រជា​ការពារ​ភូមិ​ឃើញ​ហេតុការណ៍​ឃាត់​អ្នកបើកបរ​និង​ជា​ម្ចាស់​រថយន្ត ទាំង​២​អ្នក​ប្តី​ប្រពន្ធ​យកទៅ​ប៉ុស្តិ៍​ព្រែកកំពឹស ដើម្បី​ចៀសវាង​ការប្រើ​ហិង្សា​កើតឡើង។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ រក​អត្តសញ្ញាណ​និង​បាន​ទូរស័ព្ទ ទៅ​ក្រុមគ្រួសារ​ឱ្យមក​មើល​សព​រងគ្រោះ។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់​វេ​ង យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​ដើម្បី​ធ្វើការ​ដោះស្រាយ ចំណែក​សព​ជនរងគ្រោះ ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់