កណ្តាល ៖ លោកស្នងការប៉ូលិសខេត្តកណ្តាលនិយាយថា«លឿនពេកម្ចាស់ថ្លៃហើយ...សូមឲ្យវិញ្ញាណក្ខ័ន្ធជនរងគ្រោះទៅឲ្យបានស្ងប់សុខចុះ»។
លោក អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្តកណ្តាលបានលើកឡើងបែបនេះបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកគុលខ្វិតកាលពីវេលាម៉ោង១១ និង៣៥នាទីយប់ថ្ងៃទី២១ ឧសភា ឆ្នាំ២០១៦ ចំណុចភូមិអូអណ្ដូងឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប៉ូលិសស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ មាន រថយន្តម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2A.2489 បើកបរដោយ ឈ្មោះ កែវ សុគា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពតបើកបរក្នុងទិសដៅពី តាខ្មៅមកកំពតពីកើតមកត្បូង។
លុះមកដល់ចំណុច កើតហេតុខាងលើក៍បានជ្រុលចង្កូតបុកដើមខ្វិត បណ្តាលឲ្យអ្នកបើកបរ កៀបស្លាប់ក្នុងកាប៊ីន ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្នុងករណីនេះបណ្ដាលឱ្យអ្នកបើកបរស្លាប់នៅកន្លែង កើតហេតុ ជនរងគ្រោះបើកបរតែម្នាក់ឯង។
ចំណែករថយន្តត្រូវបានកម្លាំង ជំនាញយកមករក្សារទុកនៅអធិការដ្ឋានប៉ូលិស ស្រុកកណ្តាលស្ទឹងរង់ចាំសាច់ញាតិមកទទួល៕
