adverise with khmeread 1

ប្រធាន​ក្រុមហ៊ុន​ជប៉ុន​ម្នាក់​រងរបួស​ធ្ងន់​ខណៈ​កំពុង​ថត Selfie មុខ​ផ្លូវ​រថភ្លើង​នៅ​ថៃ

​    ​បុរស​ជប៉ុន​ម្នាក់ ដែល​ថត Selfie លើ​ស្ពាន River Kwai Bridge ដ៏​ល្បី​របស់​ថៃ​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​រថភ្លើង​បុក​ក្រោម​ការ​ចោមរោម​មើល​ពី​ហ្វូងមនុស្ស​រាប់រយ​អ្នក​ក្នុង​សម្រែក​យ៉ាង​តក់​ស្ល​ត់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ 

​    ​Haruhisa Saito អាយុ ៥២ ឆ្នាំ បាន​របួស​បាក់ឆ្អឹង​ជំនីរ និង​ក្បាល បន្ទាប់ពី​ត្រូវ​បុក​ដោយ​រថភ្លើង​លេខ ២៥៧ ទៅមក​រវាង​ខេត្ត​ថន​បុរី និង​ខេត្ត​ណា​ម​តុ​ក​នៅលើ​ស្ពាន​នេះ​ក្នុងស្រុក​មួង នេះ​បើតាម​សម្តី​របស់​វរៈសេនីយ៍ត្រី Wichai Srimuangthanachai អធិការរង​នគរបាល​ទេសចរណ៍​ក្នុង​ខេត្ត​កាញ់​ចា​ណា​បុរី​។ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង ១១.២៥ នាទី​កាលពី​ថ្ងៃ​សៅរ៍​។ 

​    ​ប៉ូលិស​បាន​ប្រញាប់​ទៅ​កន្លែងកើតហេតុ និង​បាន​រកឃើញ​រថភ្លើង​ឈប់​លើផ្លូវ​ជាស្រេច​ទៅហើយ​។ បុរស​របួស​ក៏បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក្បែរ​នោះដែរ​។ 

​    ​លោក Saito ប្រធាន​ក្រុមហ៊ុន Silvec Co ក្នុង​ខេត្ត​ឈុន​បុរី បាន​នាំ​បុគ្គលិក​របស់គាត់​ទៅលេង​ខេត្ត​កាញ់​ចា​ណា​បុរី​សម្រាប់​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​។ បុរស​អ្នកជំនួញ​រូបនេះ​បាន​កំពុង​ដើរលេង​លើ​ស្ពាន​សម្រាប់​ផ្លូវ​រថភ្លើង​នេះ រួច​ឈប់​មួយសន្ទុះ​ដើម្បី​ថតរូប​។ 

​    ​ខណៈ​កំពុង​ថត Selfie គាត់​ពុំបាន​កត់សម្គាល់ថា​រថ​ភ្លើង​កំពុងបើក​នៅ​ខាងក្រោយ​ខ្នង​គាត់​ទេ​។ រថភ្លើង​បាន​ស៊ី​ផ្លេ​រ​ឱ្យដំណឹង​ឥត​ឈប់ ប៉ុន្តែ​គាត់​ជក់​ថតរូប​ពេក​ពុំបាន​ចាប់អារម្មណ៍​នឹង​សំឡេង​ស៊ី​ផ្លេ​រ​រថភ្លើង​ទេ​។ នៅពេល​រថភ្លើង​បុក គាត់​បាន​ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន​កម្ពស់ ៥ ម៉ែត្រ​។ អ្នកទេសចរ​ថៃ​និង​បរទេស​ប្រហែល ១០០០ នាក់​បាន​លេង​នៅទីនេះ ហើយ​ស្រែក​យ៉ាង​តក់​ស្ល​ត់​ពេល​ឃើញ​ដូចនេះ​។ 

​    ​ក្រុម​សង្គ្រោះបាន​ប្រញាប់​ជួយ​គាត់​រួច​នាំទៅ​មន្ទីរពេទ្យ​៕  

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់