adverise with khmeread 1 %281%29

មន្ត្រីប៉ូលិស​មួយរូប​បាញ់បោះ​សេរី​ត្រូវ​អាវុធហត្ថ​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​

    កណ្ដាល ៖ មន្ត្រីប៉ូលិស​ពាក់​ស័ក្តិ​បី​មួយរូប​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​យកមក​សាកសួរ​ករណី​បាញ់បោះ​សេរី បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំនុច​ចំការ​ស្វាយ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ករណី​បង្ក្រាប​បាញ់បោះ​អនាធិបតេយ្យ​នេះ បង្កដោយ​ឈ្មោះ​ ឡេង សុជាតិ ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ​ជា​មន្ត្រីប៉ូលិស​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក អត្តលេខ​ 71985 បំរើការ​នៅ​អង្គភាព នាយកដ្ឋាន​រដ្ឋបាល​ស​រុ​ប នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា សម្ភារៈ​ចាប់យក​មាន ៖ ​ទី១.​អាវុធ​ខ្លីម៉ាក​ BERTTA​ លេខ ​PX5341M ផលិត​នៅ​ប្រទេស​អ៊ីតា​លី ទី២.​បង់​មួយ គ្រាប់​១៥​គ្រាប់​ នឹង​សំបក​កា​ទុ​ស​បាញ់​រួច​អស់​ចំនួន​៩​គ្រាប់ ទី៣.​លិខិត​បេសកកម្ម​ 000454 ទី៤.​ប័ណ្ណ​ប្រើប្រាស់​លេខ ខ.អ ​9 04365  ទី៥.​អត្តសញ្ញាណប័ណ្ណ នគរបាលជាតិ​១​សន្លឹក​។​

    បច្ចុប្បន្ន​ខាង​ក​ម្លាំ​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​កំពុង​បន្ត​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់