adverise with khmeread Kelly fu and low check kian

មានពាក្យចចាមអារ៉ាមថា Kelly Fu ទាក់ទងបុរសអ្នកមានច្រើននាក់ស្ងាត់ៗ

            មាន​ពាក្យចចាម​អារ៉ាមថា តារាស្រី Kelly Fu លួច​ទាក់ទងគ្នា​ស្ងាត់ៗជា​មួយ​នឹង​លោក Low Check Kian​ ជា​អ្នក​ជំនួញ​សិង្ហបុរីហើយក៏បាន​ទាក់ទងជា​មួយលោក Benny Chong ជានាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនល្បីមួយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំចុង​ក្រោយ​នេះ​។ Kelly គឺជា​ស្ត្រីដ៏ឆ្លាតវៃដូច្នេះ​នាង​ដឹង​ថា មិនត្រូវ​យក​ពងមាន់​ទាំង​អស់មក​ដាក់ក្នុង​​កន្ត្រ​ក​តែ​មួយ​ទេ ហើយ​នាងបានចេញទៅក្រៅបង្កើត​មិត្ត​ភក្តិថ្មី​ជា​បន្ត​បន្ទាប់។

        តាមសេចក្តីរាយការណ៍​របស់​ទស្សនាវដ្តីមួយថា Kelly បា​ន​ទាក់​ទង​ស្ងាត់ៗ​ជា​មួយ​នឹង​អ្នក​ជំនួញ​និងជាមហាសេដ្ឋីវ័យ​ខ្ទង់​៥០​ឆ្នាំ​ម្នាក់ទៀត ចំពេល​មានពាក្យ​ចចាមអារ៉ាមរៀបការ​ជាមួយ​មិត្តប្រុស Benny Chong កាលពីខែសីហា​ឆ្នាំមុន។​​

        ចុះចំណែក​អ្នកជំនួញ​ជា​មហាសេដ្ឋីនិងមាន​ប្រពន្ធរួច​ហើយ​នោះ​យ៉ាងម៉េច​ដែរ​? អ្នក​ទាំង​ពីរ​បាន​បែក​បាក់គ្នាហើយ។ បន្ទាប់ពី​មហាសេដ្ឋីរូបនេះ​បាន​ដឹងថា Kelly ក៏ជា​មិត្ត​ជាមួយ​លោក Benny Chong ផងដែរ ភ្លាមៗ​នោះ លោកបាន​បោះ​បង់​នាង​ចោល​ដោយសារតែនាង​មិន​ស្មោះត្រង់នឹងលោក៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់