adverise with khmeread Tyga and kylie

Kylie Jenner ព្យាយាមធ្វើមិនដឹងមិនឮចំពោះពាក្យចចាមអារ៉ាមបែកធ្លាយឃ្លីបវីដេអូសិច

          តាមព័ត៌មានថា ឃ្លីបវីដេអូ​ក្តៅសាច់​របស់​​ Kylie Jenner និង Tyga ត្រូវ​បាន​បង្ហាញ​នៅ​លើ​គេ​ហទំព័រ​របស់ Tyga ប៉ុន្តែ​តារាបង្ហាញម៉ូត Kylie មិន​បណ្តោយ​ឲ្យ​រឿងនេះបំបាក់​មុខ​នាងបានទេ។

          Kylie Jenner ព្យាយាម​ធ្វើ​មិនដឹងមិនឮនឹង​ព័ត៌មាន​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ដែល​ថា ឃ្លីបវីដេអូសិច​តាមចោទថា មាន​រូបនាងនិងអតីត​មិត្តប្រុស Tyga នោះ​បាន​បែក​ធ្លាយ​ហើយ​នាងបាន​ចំណាយ​ពេល​មួយថ្ងៃជាមួយនឹង​មនុស្ស​ជិតស្និទ្ធ​របស់​នាងកាលពីថ្ងៃសៅរ៍។

          តារាបង្ហាញម៉ូត​វ័យ១៨​ឆ្នាំ​រូបនេះ​ បាន​បង្អួតរូបភាព​ជា​បន្ត​បន្ទាប់ ខណៈ​ពេល​នាង​ចូល​រួម​ជាមួយបងប្អូន​បង្កើត​របស់នាង​សម្រាប់កម្មវិធីលេងបាល់​នៅ​ខាងក្រៅ​។​ នាង​បាន​ចំណាយពេល​មួយរាត្រីជាមួ​យ​បងស្រី Khloe និង Kourtney និង​បាន​បង្ហាញវីដេអូឃ្លីប​ដែលពួកគេ​បាន​រាំនិង​ច្រៀងជាមួយគ្នា។

          នៅក្នុងវីដេអូឃ្លីបមួយ Kylie បានចំហឡេវអាវបង្អួត​ដើមទ្រូង​សខ្ចី​ ខណៈ​បងស្រី​ទាំងពីរ​របស់នាងនៅ​អមសងខាង​ ប្រាកដណាស់គឺពួកគេ​ផ្តល់​ការគាំទ្រ​បន្ថែម។

          សេចក្តីរាយការណ៍​បាន​លេច​ឡើង​នៅសប្តាហ៍​នេះថា វីដេអូឃ្លីប​សិច​៣០​នាទី​ ដែល​មាន​មុខរបស់​អតីត​គូស្នេហ៍​មួយគូនេះត្រូវបាន​បង្ហាញនៅ​លើ​គេហ​ទំ​ព័ររបស់​តារាចម្រៀងរែប Tyga មុន​ពេល​ត្រូវ​បានដក​ចេញវិញ៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់