adverise with khmeread Untitled 1

មុនពេល​យន្តហោះ MS804 ធ្លាក់ នារី​ម្នាក់​ថតរូប​ឱ្យ​ប្រ​ផ្នូរ​អាក្រក់​នៅលើ Facebook

​    ​អ្នកបម្រើ​លើ​យន្តហោះ EgyptAir ជើងហោះហើរ MS804 ម្នាក់​បាន​បង្ហោះ​រូបភាព​យន្តហោះ​ធ្លាក់ គឺ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​នាង​ទទួលបាន​ការងារ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​។   

​    ​នាង Ezz Eldin អាយុ ២៧ ឆ្នាំ បាន​បង្ហោះ​រូប​គួរឱ្យ​ភ័យខ្លាច​នៅលើ Facebook ក្នុង​ខែកញ្ញា ឆ្នាំ ២០១៤​។​

​    ​រូបភាព​បង្ហាញ​អ្នកបម្រើ​ស្រី​ម្នាក់នេះ​ស្ថិតក្នុង​សម្លៀកបំពាក់​សើម​ទាញ​វ៉ា​លី​ស​ចេញពី​ទឹក ខណៈដែល​យន្តហោះ​កំពុង​លិចទៅ​ក្នុង​សមុទ្រ​ពីក្រោយ​នាង​។​

​    ​Eldin ជា​អ្នក​ដែល​បាន​រៀន​ភាសា​ទំនើប​ក្នុង​ទីក្រុង​គែរ​គឺ​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ ៥ នាក់​ដំបូង​ដែល​គេ​ស្រង់​ចេញ​យន្តហោះ Airbus A320 ដែល​ធ្លាក់​សមុទ្រ​។​

​    ​យន្តហោះ​បានធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ទៅ​ទីក្រុង​គែរ​ជាមួយ​អ្នកធ្វើដំណើរ​និង​អាកាសយានិក ៦៦ នាក់ ហើយ​បាន​បាត់ដាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​បើ​យោងតាម​វេ​ប​សាយ Metro កម្ទេចកម្ទី​ត្រូវបាន​រកឃើញ​អណ្ដែត​នៅក្នុង​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​    ​អាជ្ញាធរ​ឥឡូវ​កំពុង​រកមើល​ប្រអប់​ខ្មៅ​នៅលើ​យន្តហោះ MS804 នេះ​៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់