adverise with khmeread 136f5174 4d1f 4d1d 9373 26abb7005305

បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​២​កន្លែង​ឃាត់​៦​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ចុះ​ចាប់ពី​ទីតាំង​២​កន្លែង​ផ្សេងគ្នា​កន្លែង​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​ម្នាក់​(​ស្រី​ម្នាក់​)​​ និង​ដកហូត​បាន​ថ្នាំ​ក្រោម​ថ្លា​១​កញ្ចប់​ធំ​និង​៣០​កញ្ចប់​តូច​,​ថ្នាំ​ពណ៌​ផ្កាឈូក​១៧​គ្រាប់​កាល​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០១៦​នេះ ។​

    ប៉ូលិស​និយាយថា នៅ​ទី​តាំងទី​១​នៅ​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​ឃាត់​បាន​៣​ម្នាក់​ស្រី​ម្នាក់​និង​ថ្នាំ​ក្រាម​ស​ថ្លា២​កញ្ចប់​តូច​ និង​ឧបករណ៍​ជក់​មួយចំនួន​ ​និង​បន្ត​ចាប់​ទីតាំង​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ទី​២​នៅ​ផ្លូវ​រទេះភ្លើង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌទួលគោក​ បាន​ថ្នាំ​ក្រាម​ស​ថ្លា​១​កញ្ចប់​ធំ ​និង​៣០​កញ្ចប់​តូច​និង​ថ្នាំ​ពណ៌​ផ្កាឈូក​១៧​គ្រាប់ ​និង​ម៉ូតូ​៣​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​ម្នាក់​ទៅ​សាកសួរ​នាំនៅ​មន្ទីរ​មន្ទីរ​ប្រឆាំង​គ្រឿងញ្ញៀន​ក្រសួងមហាផ្ទៃ សរុប​២​ទីតាំង​បាន​ជនសង្ស័យ​៦​ម្នាក់​និង​ម៉ូ​ត​៣​គ្រឿង​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់