adverise with khmeread 1f6d88d3 54cd 44d9 87c4 9aa327a47c03

បុរស​ជនជាតិ​ថៃ​ម្នាក់​លង់ទឹក​ស្លាប់​ពេល​ចុះទៅ​រកត្រី​ក្នុង​បឹង​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​២១​ ឧសភា​ ឆ្នាំ​២០១៦ ម៉ោង​៥ ​និង​៣០​នាទី នៅ​ចំណុច​ក្នុង​បឹង ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ Sunit Kuanchiangnuea  ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​ជាង​ជួសជុល​រថយន្ត​ក្នុង​ក្រុម​ហ៊ុ​ន​វឌ្ឍនៈ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​ន្ត​ថា ដំបូង​ជនរងគ្រោះ និង​មិត្តភក្តិ​០២​នាក់ ជនជាតិ​ថៃ​ដូចគ្នា ចេញពី​ធ្វើការ រួច​នាំគ្នា​មក​ក្នុង​បឹង​កើតហេតុ​ខាងលើ នៅក្បែរ​ក្រុម​ហ៊ុន​ដើម្បី​រកត្រី។ ពេលនោះ​ជនរងគ្រោះ​ក៏បាន​លង់ទឹក រួច​មិត្តភក្តិ​ក៏បាន​ជួយ​ស្រង់​ឡើងមក​រួច​នាំទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ជោ​រី​ពេលទៅដល់​គ្រូពេទ្យ​ពិនិត្យ​រួច​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។

    តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ​តុលាការ បញ្ជាក់ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក។ បច្ចុប្បន្ន សព​ជនរងគ្រោះ យកទៅ​ដំកល់ទុក នៅ​វត្ត​ស្ទឹង​មាន​ជ័យ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់