adverise with khmeread 10

ឃើញញញឹមស្រស់ពេក អ្នកលេងបណ្តាញសង្គមធំៗចំនួន ៣ បបួលគ្នាកាត់រូបគីមជុងអ៊ុនផ្អើលពេញអនឡាញ

​    ​កាលពី​ដើមខែ​នេះ ក្រុមមន្ត្រី​កូរ៉េខាងជើង​បាន​បញ្ចេញ​នូវ​អ្វី​ដែលជា​រូបភាព​មិនទាន់​កែកុន​របស់​មេដឹកនាំ គីម ជុង​អ៊ុន​។ ចំណាត់ការ​បែបនេះ​គឺជា​រឿង​កម្រ​ណាស់ ព្រោះ​រូបភាព​របស់លោក​គីម​តែង​ត្រូវបាន​ចងក្រង​ប្រយ័ត្នប្រយែង​ណាស់​មុននឹង​ក្បាលម៉ាស៊ីន​ឃោសនា​របស់​កូរ៉េខាងជើង​ចេញផ្សាយ​។ 

​    ​កាសែត Washington Post បាន​រាយការណ៍​ថា អ្នកវិភាគ​មួយចំនួន​បាន​លើក​ហេតុផល​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​ព្យាយាម​បង្ហាញថា​កូរ៉េខាងជើង​ជា​ប្រទេស "​សាមញ្ញ​" ដែលមាន​ដឹកនាំ​ខ្លួន​មិនមែនជា​មនុស្ស​ទាក់ទាញ​អី​ពិសេស​នោះឡើយ បើទោះបីជា​ប្រជាជន​កូរ៉េខាងជើង​ចាត់ទុក​គាត់​ដូច​ព្រះ​ក៏ដោយ​។ 

​     អ្វីដែល​ក្រុមមន្ត្រី​កូរ៉េខាងជើង​នឹកស្មាន​មិន​ដល់​នោះ​គឺ​ការដែល​ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តយ​ក​រូបភាព​សាមញ្ញ​នេះ​ទៅ​ជួយ​កែកុន​ជំនួស​។ 

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​បាន​កែ​ច្រមុះ​របស់​គីម ជុង​អ៊ុន​ដាក់​រូប​និ​ន​ចារ​អណ្តើក​។ បន្ទាប់មក ការឆ្លើយតប​ចំពោះ​ការកាត់ត​មួយ​នេះ​បាន​កើតឡើង​លឿន​ដូច​ព្យុះសង្ឃរា ខណៈដែល​ពួក​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​នាំគ្នា​សម្រុកចូល​បណ្តាញ​សង្គម​ប្រកួត​គ្នា​កាត់ត​រូប​គីម​ជុង​អ៊ុន​ភ្លូកទឹកភ្លូកដី​។ 

​    ​បណ្តាញ​សង្គម​បី​បានធ្វើ​សង្គ្រាម​កាត់ត​រូប​គីម​ជុង​អ៊ុន ក្នុងនោះ​រួមមាន Bored Panda, Reddit និង Twitter៕ 

ប្រភព៖ អេស៊ាវ័ន

adverise with khmeread

មតិយោបល់