adverise with khmeread 3e3145ef f3d0 4e93 b3b3 f68d6a5b0c58

ម៉ូតូ​២​គ្រឿង​បុក​គ្នា​សន្លប់​ធំ​ទាំងសងខាង​

    ស្ទឹងត្រែង ៖ មាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់​បណ្ដាល​ឲ្យ​ដាច់​កង់​មុខ​ និង​មាន​អ្នករងរបួស​ធ្ងន់​២​នាក់ សន្លប់​ស្ដូកស្ដឹង​កណ្ដាលផ្លូវ​ដោយ​ពួកគាត់​អត់​មាន​ពាក់មួក​សុវត្ថិភាព​ទេ​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ម្ដុំ​ស្ពាន​មេកុង ទីរួមខេត្ដ​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ​ឧសភា​ ឆ្នាំ​២០១៦​នេះ។

    ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បា​ចុះជួយ​ធ្វើ​អន្តរាគមន៍។ យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ដឹង​អតត​សញ្ញាណ​ភាគី​ទាំង​២​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់