1

​សារព័ត៌មាន BBC៖ លោក Van Gaal នឹង​ចាក​ចេញពី Man Utd បន្ទាប់ពី​លើក FA Cup និង​ជំនួស​ដោយ​លោក Mourinho

​    ​លោក Louis van Gaal បាន​និយាយ​ពី​អនាគត​របស់គាត់​នៅ​ក្លឹប Manchester United បន្ទាប់ពី​ជួយ​ក្លឹប​ឈ្នះ FA Cup ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៤​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន​ចោទសួរ​ថា​តើ​គាត់​នឹង​នៅ​ទឹកដី Old Trafford រដូវ​កាល​ក្រោយ​ឬ​យ៉ាងណា បន្ទាប់ពី​សារព័ត៌មាន​ធំៗ​មួយចំនួន​នៅ​ចក្រភព​អង់គ្លេស​ជាពិសេស BBC បានប្រកាស​ជាមុន​ក្លឹប​បិសាច​ក្រហម​ថា លោក Jose Mourinho នឹង​ក្លាយជា​គ្រូបង្វឹក Man Utd នៅ​ថ្ងៃ​អង្គារ​ខាងមុខ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី លោក Van Gaal មិនបាន​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចងពារ​ពី​បណ្តាញ​ព័ត៌មាន​ដែល​តែងតែ​សរសេរ​ដដែលៗ​អំពី​ការចាកចេញ​របស់គាត់​។ គាត់​បាន​បដិសេធ​ចំពោះ​សំណួរ​ថា​តើ​គាត់​នឹង​បន្ត​ជាមួយ​ក្លឹប​ឬ​យ៉ាងណា​។​

​    ​គាត់​បាន​ប្រាប់​បន្ទាប់​ពីលើ​កពាន FA Cup ថា "​ខ្ញុំ​បង្ហាញ​អ្នក​ពី​ពានរង្វាន់​មួយ​នេះហើយ​ខ្ញុំ​មិន​ពិភាក្សា​ការចាកចេញ​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ (​ក្រុម​អ្នកសារព័ត៌មាន​) នៅលើ​បណ្តាញ​ផ្សព្វផ្សាយ ដែល​បាន​ចុះផ្សាយ​ថា ខ្ញុំ​ត្រូវបាន​បណ្តេញចេញ​កាលពី​ប្រាំ​មួយខែ​មុន​នោះទេ​។ ខ្ញុំ​មិន​ពិភាក្សា​តំណែង​របស់ខ្ញុំ​។ ខ្ញុំ​មិន​ចង់​និយាយ​អំពី​ការចាកចេញ​អ្វី​ទាំងអស់​។ មិត្តភក្តិ​របស់ខ្ញុំ (​អ្នកកាសែត​) នៅ​បណ្តាញ​ផ្សព្វផ្សាយ​បានសរសេរថា Memphis Depay មិនបាន​នៅទីនេះ​ទេ​! ពួកគេ​មិនដឹង​អ្វី​ទាំងអស់ ប៉ុន្តែ​នៅតែ​សេរ​សេរ​។ គាត់​នៅទីនេះ​! កាន់តែ​មែនទែន​ហើយ​ពួក​អស់នេះ​"៕

 

ប្រភព៖ Daily Mail

មតិយោបល់