adverise with khmeread 0

តារា​ហូលីវូដ Jennifer Lawrence ជាប់គុក​មូស​ខាំ ៥ ម៉ោង​នៅ​ទីក្រុង​ឡុង​ដ៍ ដោយសារ​កុហក​អំពី​ទិដ្ឋាការ​ការងារ​

​    ​Jennifer Lawrence និយាយថា នាង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន "​ក្នុង​គុក​តូច​មួយ​" អស់​រយៈពេល ៥ ម៉ោង នៅ​អាកាសយានដ្ឋាន​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ បន្ទាប់ពី​កុហក​មន្ត្រី​គយ​អំពី​ទិដ្ឋាការ​របស់​នាង​។ 

​    ​ដោយ​បង្ហាញមុខ​ក្នុង​កម្មវិធី The Graham Norton Show តារា​សម្តែង​រូបនេះ​បាន​បកស្រាយ​ពី​របៀប​ដែល​នាង​បាន​ទៅដល់​ទីក្រុង​ឡុង​ដ៍​ដើម្បី​ថត​ភាពយន្ត X-Men ជា​លើកដំបូង នៅពេល​លិខិតឆ្លងដែន​របស់​នាង​ទំនង​ដូចជា​ផុតកំណត់ ៦ ខែ​។ 

​    ​នាង​បានគ្រោង​ជួប​ជាមួយ​អ្នកដឹកនាំ​រឿង លោក Matthew Vaughn និង​ផលិតករ​ជាច្រើនរូប​ទៀត នៅពេល​នាង​ត្រូវបាន​មន្ត្រី​គយ​ឃាត់ខ្លួន​។ 

​    ​នាង Lawrence និយាយថា "​ខ្ញុំ​ត្រូវតែ​កុហក​មន្ត្រី​គយ ព្រោះ​ពួកគេ​នឹង​សុំ​ពិនិត្យ​ទិដ្ឋាការ​ការងារ ប្រសិនបើ​ឆ្លើយថា មក​ទីនេះ (​អង់គ្លេស​) ដើម្បី​ធ្វើ​ការងារ ដូច្នេះ​ខ្ញុំ​ក៏បាន​ឆ្លើយ​កុហកថា​មកលេង​ធម្មតា​"​។ 

​    ​នាង​ឆ្លើយ​កុហកថា "​ពេល​ខ្ញុំ​ទៅដល់​ទីនោះ មន្ត្រី​នោះ​សួរ​បញ្ជាក់ថា មក​ធ្វើការ​ឬ​មកលេង​? ឆ្លើយ​ភ្លាម​មក​! តើ​មកលេង​អ្វី​នៅទីនេះ​? ខ្ញុំ​ថា​មក​ចូលរួម​មង្គលការ​ប្អូនប្រុស​។ តើ​ប្អូនប្រុស​ម្នាក់​នោះ​រៀបការ​នៅទីណា​? ខ្ញុំ​ថា​នៅ​ទីក្រុង Wimbledon​។ តើ​គាត់​ជនជាតិ​អាមេរិក​? ខ្ញុំ​ឆ្លើយថា​ចា៎​។ តើ​មានការ​អញ្ជើញ​ទេ​? ខ្ញុំ​ឆ្លើយថា​អត់​មាន​ទេ​។ មន្ត្រី​នោះ​សួរ​ខ្ញុំ​ថា​តើ​នាង​និយាយ​នេះ​ពិត​អត់​?"​។ 

​    ​ដល់​ចំណុច​នេះ Lawrence និយាយថា នាង​ទាល់គំនិត​តែម្តង​។ នាង​បាន​និយាយថា "​អត់​ទេ អត់​ទេ​! ខ្ញុំ​មក​ទីនេះ​ដើម្បី​ការងារ​ទេ ខ្ញុំ​អត់​មាន​ទិដ្ឋាការ​ការងារ​ទេ លិខិតឆ្លងដែន​របស់​ខ្ញុំ​អស់​សុពលភាព​ហើយ​"​។​

​    ​នាង​និយាយ​ទាំង​ទឹកមុខ​កម្សត់​ថា "​ខ្ញុំ​ត្រូវ​អង្គុយ​ក្នុង​គុក​តូច​មួយ​អស់ ៥ ម៉ោង​ខណៈ​តេ​ទូរស័ព្ទ​ទៅ​មេ​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​អន់​ណាស់​"៕ 

ប្រភព៖ Independent

adverise with khmeread

មតិយោបល់