adverise with khmeread 1

​លោក Guardiola វិច​បង្វិច​មក​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​បន្ទាប់ពី​ជួយ Bayern បំបាក់ Dortmund

​    ​ក្រុម Bayern Munich បាន​បំបាក់​ក្រុម Borussia Dortmund ដោយ​លទ្ធផល ៤-៣ ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី នៅក្នុង​ការប្រកួត German Cup វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ម្សិលមិញ ដើម្បី​គ្រង​តំណែង​ពាន​ពីរ​ក្នុង​មួយ​រដូវ​កាល​ជា​លើក​ទី ១១ របស់​ខ្លូន និង​បាន​ជូន​ដំណើរ​លោក Pep Guardiola ជាមួយ​ពានរង្វាន់​ចុងក្រោយ​របស់គាត់​ជាមួយ​ក្លឹប​។​
​    ​
​    ​ក្រុម​ទាំងពីរ​បានធ្វើ​ការប្រកួត​រយៈពេល ៩០ នាទី​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​ពួកគេ​ក៏មាន​ឱកាសល្អ​ជាច្រើន​ដូចគ្នា​គ្រាន់តែ​ខ្វះ​សំណាង​។​

​    ​ពាន​នេះ​ជា​ពាន​លើក​ទី ១៨ របស់ Bayern ហើយក៏​ជា​ពាន​លើក​ទី​បី​របស់​ក្លឹប​ក្នុង​រយៈពេល​បួន​រដូវ​កាល​មកនេះ​។ លោក Guardiola ដែល​នឹង​ចាក​ចេញទៅ​ក្លឹប Manchester City ក៏បាន​ឈ្នះ​ពានរង្វាន់​ជា​លើកដំបូង​របស់ខ្លួន​ជាមួយ Bayern ក្នុង​ឆ្នាំ ២០១៤​។​

​    ​លោក​បាន​និយាយថា "​រយៈពេល​បី​ឆ្នាំ​ជាមួយ​ក្លឹប​និង​កីឡាករ​គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​។ ខ្ញុំ​នឹង​នឹក​កីឡាករ​របស់ខ្ញុំ​។ វា​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​និង​ភាពសប្បាយ​រីករាយ​ជាច្រើន​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់