1

ប្រជាជន​សិង្ហ​បុរី ១៥.០០០ នាក់​ចូលរួម​ដើរ​ហែ​ក្បួន​ក្នុង​ពិធីបុណ្យ​វិសាខបូជា​

​    ​មុន​ថ្ងៃ​រាប​លិច​កាលពី​ថ្ងៃ​សុក្រ អ្នក​កាន់សាសនា​ព្រះពុទ្ធ​ប្រមាណ ១៥.០០០​នាក់​ដឹកនាំ​ដើរ​ក្បួន​នៅខាងមុខ​ដោយ​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​តម្រៀបជួរ​តាម​គំនូស​លើផ្លូវ Bright Hill Road នៅ​វត្ត Kong Meng San Phor Kark See Monastery ដោយ​ដើរ​ដោះ​ស្បែកជើង​រាល់​បី​ជំហាន​មុនពេល​ក្រាបថ្វាយបង្គំ​ម្តង​។ 

​    ​ជាមួយនឹង​ដៃ​ប្រណម​ក្នុង​ទម្រង់​ជា​រាង​ផ្កាឈូក ពួកគេ​បាន​សម្តែង​ការគោរព​ចំពោះ​ព្រះពុទ្ធ​ខណៈ​សូត្រធម៌​បណ្តើរ ដើរ​ហែ​ក្បួន​បណ្តើរ​។  

​    ​ពិធីបុណ្យ​ប្រចាំ​ឆ្នាំនេះ​ធ្វើឡើង​ដើម្បី​រម្លឹក​ដល់​ការ​ប្រសូត្រ ការ​ត្រាស់ដឹង និង​ការចូល​បរិនិព្វាន​រប​ស់​ព្រះពុទ្ធ​នៅ​ថ្ងៃ​វិសាខបូជា​ដែល​មកដល់​នៅ​ថ្ងៃទី ២១ ខែឧសភា​។​

​    ​ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​គ្រប់​បណ្តា​ប្រទេស​កាន់សាសនា​ព្រះពុទ្ធ​លើ​ពិភពលោក​៕  

ប្រភព៖ ស្ត្រេតថែមស៍

មតិយោបល់