adverise with khmeread E68f7d31 3b59 4188 a368 431fc4ba79f9

ម៉ែឪ​ប្រដៅ​មិន​ស្ដាប់ ប៉ូលិស​ចាប់​មក​អប់រំ​បាន ៤១ នាក់​

   បាត់ដំបង ៖ «​ទំពាំង​»​ចំនួន​៤១​នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ប្រមូល​តាម​សួន​ទាំង​កណ្តាល​អា​ធ្រា​ត្រមក​សាកសួរ​ក្នុង​គោលបំណង​ធ្វើឱ្យ​ពួកគេ​ក្លាយជា​« ឫស្សី​»​ដ៏​ល្អ​វិញ​តាមរយៈ​ធ្វើការ​អប់រំ រួច​ប្រគល់ឱ្យ​អាណាព្យាបាល​ជួយ​អប់រំ​បន្ត  ។​

    ប៉ូលិស​និយាយថា ដោយ​សង្កេតឃើញ​នូវ​បា​តុ ភាព អនាធិបតេយ្យ​ដែល​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង ធ្វើ​ឲ្យ​បាត់ បង់​នូវ​សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ នា​យប់​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦​វេលា​ម៉ោង ២ រំលង​អា​ធ្រា​ត្រលោក​ឧ​ត្ត​ម សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​ដោយ​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា នួន សាន ផង​នោះ  បានដាក់​វិធានការ​បន្ទាន់​មួយ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​ប៉ូលិស​យុត្តិធម៌ ដឹកនាំ​កម្លាំង​ជំនាញ  ចុះ​នាំខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​ពពាក់ពពូន នៅតាម​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​វេលាយប់​រំលង​អា​ធ្រា​ត្រ​មិន​ចូល​ផ្ទះសម្បែង ។​

      ក្នុង​សកម្មភាព​នេះ​ក្រុម​ក្មេង​ទំនើង​ចំនួន ៤១ នាក់​(​ស្រី​៨​នាក់​)​រួមទាំង​ម៉ូតូ​ចំនួន ២២ គ្រឿង​ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន​ប៉ូល​ស​ខេត្តបាត់ដំបង​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បន្ត ។​

     សូម​ជំរាបជូន​ថា កន្លងទៅ​មាន​ក្រុម​ក្មេង​ទំនើង ច្រើន​ក្រុម​តែងតែ​បង្ក​នូវ​បាតុភាព​ហិង្សា​បង្កជម្លោះ​ដេញ​កាប់ ចាក់ គ្នា​នៅតាម​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សន្តិសុខ​សង្គម ខូចខាត​នូវ​របៀបរៀបរយ​សាធារណៈ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មានការ​ភ័យខ្លាច និង​បាត់​ជំនឿ​លើ​ការដឹកនាំ​របស់​អាជ្ញាធ​រ​ខេត្ត ក៏​ដូច​សមត្ថកិច្ច​គ្រប់​ថ្នាក់ ។​

     ចំណាត់ការ​នេះ ក្រុមគ្រួសារ អាណាព្យាបាល​មានការ​ត្រេកអរ និង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​សមត្ថ​កិច្ច ហើយ​ក្នុងនាម​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​សូម​អំពាវនាវ​ដល់​ក្រុមគ្រួសារ អាណាព្យាបាល​មេត្តា​យកចិត្តទុកដាក់ ពិនិត្យ​តាមដាន និង​អប់រំ​កូន ចៅ​របស់ខ្លួន​ឲ្យ​បានល្អ ចៀសវាង​នូវ​អំពើ​ណាមួយ​ឈានដល់​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ និង​អំពើ​ឧបាយ​មុខ​ផ្សងៗ ដែល​សង្គម​ស្អប់ខ្ពើម ។​

    ក្រោយ​សាកសួរ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ សមត្ថកិច្ច​នឹងធ្វើ​ការ​អប់រំ​ណែនាំ ហើយ​ឲ្យ​ក្រុមគ្រួសារ អាណាព្យាបាល ធានា​យកទៅ អប់រំ​បន្ត​នៅ​លំនៅដ្ឋាន​វិញ ៕

adverise with khmeread

មតិយោបល់