adverise with khmeread Mysterious iridescent cloud fa

មនុស្ស​ជាង ៣ លាន​នាក់​ក្នុង​ទីក្រុង​មួយ​របស់​ម៉ិ​ក​ស៊ិ​ក​ភ្ញាក់​ទាំង​ភ័យ​បះសក់​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​សៅរ៍​ដោយសារ​បាតុភូត​ចម្លែក​មួយ​នៅលើ​មេឃ​

​    ​ប្រជាជន​នៅក្នុង​ទីក្រុង Puebla របស់​ម៉ិ​ក​ស៊ិ​កបាន​ភ្ញាក់ឡើង​ទាំង​ភាពភ័យខ្លាច មុនពេល​ថ្ងៃ​រះ​កាលពី​ថ្ងៃ​សៅរ៍​ដោយសារ​ពន្លឺភ្លើង​ដ៏​ភ្លឺ​មួយ​លើ​មេឃ​លាយឡំ​ជាមួយ​សំឡេង​លាន់​ទ្រហឹង ដែល​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ភ័យ​ស្មានតែ​ផ្ទុះ​ភ្នំភ្លើង​។​

​    ​ម​ន្រី្ត​នៅ​ទី​នោះបាន​និយាយថា​ភ្នំភ្លើង Popocatepetl មិនបាន​កម្រើក និង​រញ្ជួយ​នោះទេ​។​

​    ​តារាសាស្ត្រ​ក្នុងស្រុក​បាន​សរសេរ​លើ Tweeter ថា "​ផ្ទុយទៅវិញ​បាតុភូត​ដែល​ប្រជាជន​ជាង​បី​លាន​នាក់​បានឃើញ​នៅ​ទីក្រុង Puebla de Zaragoza ស្ថិតនៅ​ចម្ងាយ ៥០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ​នោះ តាមពិត​គឺជា​អាចម៍ផ្កាយ​ធ្លាក់​ពីលើ​មេឃ​"​។​

​    ​អាចម៍ផ្កាយ​មកពី​អវកាស​នេះ​បាន​ផ្ទុះ​ឆេះ​ក្នុង​បរិយាកាស​និង​គ្មាន​ផលប៉ះពាល់​ណាមួយ​ត្រូវបាន​រកឃើញ​នោះទេ​៕

ប្រភព៖ samaa

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់