adverise with khmeread 1

តោះ​មើល​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ស្រស់ស្អាត​របស់​កូនក្រមុំ​នាង Shasha Bhakpaiboon

លោក Saranyoo Prachakrit និង អ្នកនាង Shasha Bhakpaiboon បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ថៃ្ង​អាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ ដែល​ធ្វើ​នៅ​សណ្ឋាគារ Grand Hyatt Erawan ដោយមាន​ការចូលរួម​ពី​មិត្ត​ភ័ក្តិ​ក៏ដូចជា​សិល្បករ​សិល្បការិនី​ជាច្រើនរូប​។ ហើយ​ក្នុង​ពិធី​នេះ​គឺ​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​និង​រ៉ូ​មែណ​ទិច​ផងដែរ​។​

​ពួកគេ​ទាំងពីរ​នាក់​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​តាំងពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥ មកម្ល៉េះ​។ ក្នុង​ពិធី​ភ្ជាប់ពាក្យ​ក៏មាន​តាំង​លំអ​ទៅដោយ​អំពូល​ភ្លើង​យ៉ាង​ស្រល់​ស្អាត​រំលេច​
​ពណ៌​មាស​ដែល​ធ្វើអោយ​កូនក្រមុំ​មើលទៅ​រឹតតែ​ស្រល់​ស្អាត​ថែម​មួយកម្រិត​ទៀត​។​

​អ្នកជំនាញ Mak up ដែល​ល្បីល្បាញ​នៅក្នុង​ប្រទេស​បាន​តុបតែង​ខ្លួន​អោយ​កូនក្រមុំ​យ៉ាង​ស្រស់ស្អាត​បន្ថែម​ជាមួយ​ក្រែ​ម​ពណ៌​ក្រហមឆើត​។ មើលទៅ​
​កូនក្រមុំ​គឺ​ពិតជា​ស្រស់ស្អាត​ជាមួយនឹង​រ៉ូ​ប​អាពាហ៍ពិពាហ៍​មួយ​នេះ​ដែល​មានការ​រចនា​យ៉ាង​ពិសេស​ដែល​មើលទៅ​ប្រៀប​បី​ដូចជា​ម្ចាស់​ក្ស​ត្រី​អ៊ីចឹង​។​

​បន្ទាប់ពី​ពិធីជប់លៀង​ពួកគេ​ក៏បាន​បង្ហាញ​ក្បាច់​រាំ​ពិសេស​ទៅកាន់​ទស្សនិកជន​ផងដែរ ដើម្បី​បង្ហាញថា​អ្នកនាង Shasha គឺជា​កូនក្រមុំ​ដែល​ស្រស់ស្អាត​បំផុត​សម្រាប់​លោក Beam៕ 

adverise with khmeread

មតិយោបល់