adverise with khmeread 0

ប្រធាន​ក្រុម​បិសាច​ក្រហម​៖ ខ្ញុំ​ធំ​ឡើង​បាន​អង្គុយ​មើល FA Cup ផ្តាច់ព្រ័ត្រ ឥឡូវនេះ​ទីបំផុត​ខ្ញុំ​បានឈ្នះ​វា​!

​    ​Wayne Rooney ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពី​រលើ​ចុងក្រោយ តែ​គាត់​មិនអាច​លាក់បាំង​ការរីករាយ​របស់គាត់​បានឡើយ ខណៈដែល​គាត់​បាន​បង្កើត​សំណាង​ជា​លើក​ទី​បី​របស់គាត់​នៅ​ទឹកដី Wembley កាលពី​ថ្ងៃ​សៅរ៍​យប់មិញ​នេះ​។​

​     ប្រធាន​ក្រុម​បិសាច​ក្រហម និង​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​បញ្ជាក់ថា "​វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​" បន្ទាប់ពី​ក្រុម​របស់គាត់​បានទទួល​ជ័យជម្នះ​ជាមួយនឹង​កំណត់ត្រា ១២​លើក​នៃ​ពានរង្វាន់​ខាប់​ក្នុងស្រុក FA Cup ។ គាត់​បាន​បន្តថា "​វា​ជាការ​ប្រកួត​មួយ​ដែល​ខ្ញុំ​តែងតែ​ស្រលាញ់ វា​ជាវ​ត្ថុ​មួយ​ដែល​ខ្ញុំ​ធំ​ឡើង​បាន​អង្គុយ​មើល​តាំងពី​តូច ហើយ​ខ្ញុំ​មិនមាន​សំណាង​សោះ​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​។ ប្រាកដ​ណាស់​ខ្ញុំ​នឹង​រីករាយ​ជាមួយ​វា​នៅ​រាត្រី​នេះ​"​។​

​    ​Rooney ជា​កីឡាករ​ម្នាក់​ដែល​បានរួម​ចំណែក​គ្រាប់​បាល់​តាម​ស្មើរ​របស់ Juan Mata ជាមួយនឹង​ការរត់​បណ្តើរ​បាល់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់ បាន​និយាយថា "​ការប្រកួត​នេះ​គឺជា​ការផ្សព្វផ្សាយ​ដ៏​ពិសេស​សម្រាប់ Premier League​។ ដោយឡែក​សម្រាប់ Crystal Palace គឺជា​ក្លឹប​មួយ​ដែល​បានបញ្ចប់​រដូវ​កាល​ជាមួយនឹង​ភាព​យ៉ាប់យ៉ឺន ប៉ុន្តែ​យើង​បាន​បំពេញ​កាតព្វកិច្ច​ដ៏​លំបាក ហើយ​ខ្ញុំ​គិតថា​ការប្តេជ្ញាចិត្ត​របស់​ពួកយើង​បានផ្តល់​មកឱ្យ​យើង​វិញ​នៅ​ទីបញ្ចប់​"៕


adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់