adverise with khmeread 1

តើ Barcelona អាច​បំបាក Sevilla បានទេ​ខណៈ​គ្មាន​កីឡាករ​ណា​ម្នាក់​រងរបួស​?

​    ​ក្រុម​របស់លោក Luis Enrique នឹង​ដឹកនាំ​កីឡាករ Barcelona ទាំង ២៤ រូប​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ក្នុង​រាត្រី​នេះ​ដើម្បី​ប្រកួត​ជាមួយ Sevilla ហើយ​ដំ​ណឺង​ល្អ​សម្រាប់​ក្រុម​អ្នកគាំទ្រ​ក្រុម​អ្នកមាន​បុណ្យ​នោះ​គឺ កីឡាករ Claudio Bravo និង Sandro Ramirez ក៏​នឹងមាន​វត្តមាន​ក្នុង​រាត្រី​នេះដែរ​។​

​    ​មុន​ការប្រកួត​មួយថ្ងៃ Barcelona បានធ្វើការ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​នៅ​ទីលាន Tito Vilanova ក្នុង​ជំរំ​ហ្វឹកហាត់ Ciudad Deportivo Joan Gamper​។​

​    ​ពួកគេ​បាន​ចាកចេញ​ទៅកាន់​រដ្ឋធានី​ម៉ា​ឌ្រី​ដ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្រុម Barcelona​។​

​    ​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​របស់ Barcelona ដែល​នាង​មាន​វត្តមាន​យប់​នេះ Marc-Andre ter Stegen, Claudio Bravo, Jordi Masip, Douglas Pereira dos Santos, Gerard Pique, Ivan Rakitic, Sergio Busquets, Dani Alves, Arda Turan, Andres Iniesta, Luis Suarez, Lionel Messi, Neymar Jr, Rafinha, Javier Mascherano, Marc Bartra, Munir El Haddadi, Jordi Alba, Sandro Ramirez, Sergi Roberto, Adriano, Aleix Vidal, Thomas Vermaelen and Jeremy Mathieu៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់