adverise with khmeread 1

ឈ្នះ​ក៏​វ៉ៃ ចាញ់​ក៏​វ៉ៃ​! ប្រិយមិត្ត​ក្រុម Hibernian ដេញ​សំពង​អ្នកគាំទ្រ​និង​កីឡាករ Rangers ក្រោយ​មិន​ព្រម​ទទួល​មេដាយ​ជើងឯក​រង​

    ​រឿង​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​នៅក្នុង​ហ្វូងមនុស្ស​រាប់​ស៊ិ​ប​នាក់​នៅឯ​អំឡុង​ការបញ្ចប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ខាប់​ស្កុ​តឡែ​ន ខណៈដែល​ក្រុម Hibernian បានបញ្ចប់​ការទន្ទឹងរង់ចាំ​អស់​រយៈពេល ១១៤​ឆ្នាំ​ដើម្បី​ទទួលបាន​ឱកាស​លើក​ពាន​ជា​លើកដំបូង​របស់​ពួកគេ​។​

​    ​មនុស្ស​រាប់ពាន់នាក់​នៃ​បណ្តា​ក្រុម​អ្នកគាំទ្រ Hibernian បាននាំគ្នា​សម្រុកចូល​ទៅកាន់​ទីលាន​ប្រកួត​អំឡុង​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​នៅក្នុង​ទឹកដី Hampden Park ហើយ​បណ្តា​អ្នកគាំទ្រ​ក្រុម Rangers ក៏បាន​ធ្វើតាម​អ្នកគាំទ្រ​ក្រុម​ម្ចាស់​ដោយ​រត់​សំដៅទៅ​ក្នុង​ទីលាន​។​

​    ​ទីបំផុត​ក្រុមនគរបាល​ជិះសេះ​បាននាំគ្នា​កេណ្ឌ​កម្លាំង​មក​ធ្វើការ​ទប់ស្កាត់​ក្នុងនាម​ជាម​ន្ត្រី​ប៉ូ​លិ​ល​ការពារ​សណ្តាប់ធ្នាប់ ខណៈដែល​បណ្តា​ក្រុម​ម្ចាស់​ពាន​បាន​បង្កបញ្ហា​ដ៏​លំបាក​ទៅកាន់​មន្ត្រីប៉ូលិស​នៅក្នុង​ទីលាន បន្ទាប់ពី Hibernian បានទទួល​ជ័យជំនះ​ក្នុងការ​ប្រកួត​នៅក្នុង​លទ្ធផល ៣-២ ជាមួយនឹង​គ្រាប់​បាល់​ជ័យជំនះ​របស់ David Gray នៅ​ម៉ោង​បន្ថែម​។​

​    ​កីឡាករ​របស់​ក្រុម Rangers បានបង្ហាញ​ខ្លួន​ជាមួយនឹង​ការ​រុញច្រាន​ដោយ​បណ្តា​អ្នកគាំទ្រ​ក្រុម Hibernian ពេលដែល​ពួកគេ​បាន​ព្យាយាម​ចាកចេញ​ពី​ទីលាន ខណៈដែល​ក្រុមមន្ត្រី​នៅ​កីឡដ្ឋាន Hampden បាន​និយាយថា កីឡាករ​នឹងមិន​ត្រឡប់មកវិញ​ដើម្បី​ធ្វើការ​ទទួល​មេដាយ​ជើងឯក​រង​របស់​ពួកគេ​ឡើយ ដោយ​ទទួលបាន​ដំណឹង​ពី​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ពួកគេ​។​

​     ក្រុមនគរបាល​ជិះសេះ​ត្រូវបាន​ប្រើ​ជា​ចាំបាច់​លើកចុងក្រោយ​បំផុត​គឺ​អំឡុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ខាប់​ស្កុ​តឡែ​ន​វគ្គ​ឆ្នាំ ១៩៨០ រវាង​ក្រុម Celtic និង Rangers ជាការ​ប្រកួត​មួយ​ដែល​នាំអាទិ៍​ឱ្យមាន​ការហាមឃាត់​ការផឹក​ស្រា​បៀរ​ក្នុង​កីឡដ្ឋាន​នៅ​ការប្រកួត​បាល់ទាត់​ស្កុ​តឡែ​ន ហើយ​ច្បាប់​នេះ​នៅតែ​អនុវត្ត​ដល់​បច្ចុប្បន្ន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់